ពិធីបើកការដ្ឋាន សាងសង់ផ្លូវ បេតុងអាមេ​ ប្រវែង៦៦០ម៉ែត្រ​ ទទឹង​៦ម៉ែត្រ​ កម្រាស់ ០,១៥ម៉ែត្រ​ ជើងទេ​ ១,៥០ម៉ែត្រ​ ស្ថិតនៅភូមិស្នំប្រាំពីរ​ ឃុំម៉ាក់ប្រាង្គ​ ស្រុកទឹកឈូ

(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី១៤​ ខែសីហា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈ អភិ បាលខេត្តកំពត​ បានអញ្ជើញជា អធិបតីក្នុងពិធី បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ​មួយខ្សែ ប្រវែង៦៦០ម៉ែត្រ​ ទទឹង​៦ម៉ែត្រ​ កម្រាស់ ០,១៥ម៉ែត្រ​ ជើងទេ​ ១,៥០ម៉ែត្រ​ ស្ថិតនៅភូមិស្នំប្រាំពីរ​ ឃុំម៉ាក់ប្រាង្គ​ ស្រុកទឹកឈូ​ ខេត្តកំពត។

វត្តមានអញ្ជើញចូលរួម ក្នុងកម្មវិធីមាន លោក លោកស្រី សមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរង ខេត្ត​ កងកម្លាំងទាំងបីប្រភេទ​ លោក​ លោកស្រី​ប្រធាន​មន្ទីរ​- អង្គ​ភាព​ជុំវិញខេត្ត​ លោកអភិបាល ស្រុកទឹក ឈូ​ ក្រុមប្រឹក្សាឃុំម៉ាក់ប្រាង្គ​ មេភូមិ​ យុវជន​ សិស្សានុសិស្ស​ និងបងប្អូនប្រជាពល រដ្ឋសរុបប្រមាណ ៣៥០នាក់។

មានមតិសំណេះ សំណាលក្នុងឱកាសនោះ​ លោក​ ជាវ​ តាយ​ បានមានប្រសាសន៍ថា ការបើ កការដ្ឋានសាងសង់ ផ្លូវមួយខ្សែរនេះគឺអនុវត្តន៍ តាមផែនការ អភិវឌ្ឍន៍ខេត្ត​ ដើម្បីរួមចំណែក សម្រាល​ និងបំពេញតម្រូវការ របស់បងប្អូនប្រជា ពលរដ្ឋក្នុងមូលដ្ឋាន​ ក៏ដូចជាអ្នក ធ្វើដំណើ រឆ្លងកាត់​ ដែលកន្លងមកតែង ជួបនូវការលំបាក​។

 

ម្យ៉ាងទៀតការស្ថាប នាផ្លូវឲ្យបានស្អាតនេះ​ ក៏ជាការ​ចូលរួម​ ចំណែក​កែលម្អ​ សោភ័ណភាព ​ក្នុង​ស្រុកទឹកឈូ ​របស់យើងឲ្យកាន់តែ ស្រស់បំព្រងថែម មួយកម្រិតទៀត។

ជាមួយគ្នានេះ លោក ជាវ តាយ​ អភិបាលខេត្តកំពត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ ក្នុងមូលដ្ឋាន​ ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវរួមសហការ គ្នាថែរក្សា​ ការពារផ្លូវនេះ ដើម្បី ប្រើប្រាស់ជា ប្រយោជន៍សា ធារណ:បានយូរអង្វែង សម្រាប់បន្តដល់ កូនចៅជំនាន់ក្រោយ៕  ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *