(ខេត្តបាត់ដំបង)៖ ប្រជាពលរដ្ឋប្រទះឃើញ សាកសពបុរសម្នាក់ ចងករសម្លាប់ខ្លួននៅ ក្នុងព្រៃមួយ កន្លែងក្នុងភូមិនិង រាយការណ៍អោយ សមត្ថកិច្ចអោយចុះ មកពិនិត្យមើល ហេតុការណ៍ដ៏ភ្ញាក់ ផ្អើល នេះកើតឡើងកាល ពីព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០១៩ វេលាម៉ោង០៦និង៥៩នាទី នៅចំណុច ក្រុមក្រុមទី១០ស្ថិត ក្នុងភូមិអង់ត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់អោយដឹងថា សពជនមានឈ្មោះ សាន សឿន ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរ មិនពិត ប្រាកដរស់នៅ ភូមិអង់ត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់អោយ ដឹងថាបើយោងតាមការ អោយពីឈ្មោះ ក្តាម ច្រឹប ភេទស្រីអាយុ៥១ឆ្នាំ ត្រូវជា ម្តាយសពជនរងគ្រោះ បានប្រាប់អោយដឹងថា កូនប្រុសរបស់គាត់ ជាមនុស្សផឹកស្រាជាប្រចាំ ក្លាយជាមនុស្សសសៃប្រសាទ។
ម្តាយសពបានបន្តរទៀតថា នៅរសៀលថ្ងៃទី១៦ខែ សីហាឆ្នាំ២០១៩ វេលាម៉ោង១៥និង០០នាទី កូនប្រុសរបស់គាត់ឈ្មោះ សាន សឿន នេះបានដើរចេញពីផ្ទះ បាត់ដំណឹងឈឹង លុះព្រឹកឡើង ថ្ងៃទី១៧ស្រាប់តែមាន គេប្រាប់គាត់ថាកូន ប្រុសរបស់គាត់ បានចងករសម្លាប់ ខ្លួននៅព្រៃក្រោយ ផ្ទះស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថា ក្រោយពីបានទទួល ព័ត៌មានកម្លាំង ជំនាញបានចុះមក ពិនិត្យកន្លែងកើត ហេតុឃើញថាជនរង គ្រោះពិតជាបានធ្វើ អត្តឃាតចងករ សម្លាប់ខ្លួនឯងពិត ប្រាកដមែនក្រោយ ពីបានពិនិត្យរួចរាល់ ហើយកម្លាំងជំនាញ បានប្រគល់សពអោយ ក្រុមគ្រួសារ សាច់ញាតិដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី៕