រថយន្តពីគ្រឿង ព្រលះគ្នាពេញទំហឹង បណ្តាលអោយតៃម្នាក់ រងរបួសធ្ងន់

(ខេត្តបាត់ដំបង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍រ វាងរថយន្តដឹកឥដ្ឋ បុករថយន្តកាមរីមួយគ្រឿង បណ្តាលអោយអ្នក បើកបររថយន្តម្នាក់ បានរងរបួសធ្ងន់ ហេតុការណ៍ដ៏រន្ធុត នេះកើតឡើងកាលរសៀល ថ្ងៃទី១៧ខែសិហាឆ្នាំ២០១៩ វេលាម៉ោង១៦និង៥០នាទី នៅលើកំណាត់ផ្លូវជាតិ លេខ៥ស្ថិតក្នុងភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយ ដឹងថាករណីគ្រោះថ្នាក់ ចរាចរណ៍នេះបង្ករឡើង ដោយរថយន្តដឹកឥដ្ឋ ម៉ាកហ៊ីយ៉ាន់ដាយមួយ គ្រឿងព៌ណសពាក់ ស្លាកលេខ៣C.៣៨៣១ បើកបរក្នុងទិសដៅពីត្បូង ឆ្ពោះទៅជើងដល់ចំណុច កើតហេតុបានឡើង វាជែងរថយន្តពីមុខ ទិសដៅស្របគ្នា បានជ្រុលចង្កូតទៅបុក រថយន្តម៉ាកកាម៉ារី(បាឡែន) ពណ៌មាសពាក់ផ្លាកលេខ បាត់ដំបង២A.៩៥៧៧ បើកបរក្នុងទិសដៅ ផ្ទុយគ្នាពីជើងទៅត្បូង បណ្តាលអោយអ្នកបើក បររថយន្តម៉ាកកាម៉ារីម្នាក់ រងរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្តហ៊ីយ៉ាន់ ដាយបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានអោយ ដឹងទៀតថាជនរងគ្រោះ ជាម្ចាស់រយន្តកាមរី បាឡែនមានឈ្មោះ ភី  សុខា  ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរងរបួសធ្ងន់ ចំណែងអ្នកបើកបរ រថយន្តបង្ករមានឈ្មោះ ជា ភេទប្រុសអាយុ៣៨ឆ្នាំ នៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បានរត់គេចខ្លួនបាត់។

ក្រោយពីកើតហេតុភ្លាមៗ កម្លាំងនគរបាលជំនាញ នៃអធិការនគរបាល ស្រុកថ្មគោលចុះមក ពិនិត្យកន្លែងកើត ហេតុនិងបានធ្វើ ការវាសវែងព្រមទាំង យករថយន្តទាំង២មក កាន់អធិការដ្ឋាននគរ បាលដើម្បីរងដោះស្រាយនៅ ពេលក្រោយចំណែក ជនរងគ្រោះត្រូវបាន កម្លាំងជំនាញបញ្ជូន សង្គ្រោះ បន្ទាន់នៅកាន់ពេទ្យបង្អែក ស្រុកថ្មគោលនិងស្វែង រកសាច់មកមើល តាមក្រោយ៕ ដោយលោកមុតចន្ត្រា បាត់ដំបង

You might like

Leave a Reply

Your email address will not be published. Required fields are marked *