មុនវាយឆ្កែឲ្យ មើលម្ចាស់! តែមិន មើលគឺបែក ក្បាលអញ្ជឹង

(ខេត្តបន្ទាយមានជ័យ)៖ កម្មករសំណង់ម្នាក់ ខឹងឆ្កែពូកែដេញ និងកាចពេក ទាញដំបងដេញវាយគម្រាមឆ្កែ តែត្រូវម្ចាស់ឆ្កែ កាន់ជើងឈ្លោះប្រកែកជេរប្រមាថគ្នា ម្ចាស់ឆ្កែវាយកម្មករសំណង់រងរបួសបែកក្បាល ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅក្នុងបុរីធី ក្នុងភូមិអូរជ្រៅ សង្កាត់.ក្រុងប៉ោយប៉ែត។
កម្មករសំណង់ ឈ្មោះសោម ពៅ ភេទប្រុស អាយុ២៧ ឆ្នាំ រងរបួសបែកក្បាល រស់នៅក្នុងភូមិកើតហេតុខាងលើ និងម្ចាស់ឆ្កែ ជាបុរស មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល៤០ ឆ្នាំ មានទីលំនៅក្នុងបុរីធីធី នៅកន្លែងកើតហេតុតែម្តង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃដដែលថា ក្រោយពីហៅភាគីទាំងពីរមកសួរនាំរួចមក ករណីបង្កមានជារបួសស្នាមខាងលើ ជាករណីវាយទៅ ទៅមក ហើយភាគីទាំងពីរបានសម្របសម្រួលគ្នាបញ្ចប់រឿងហើយផងដែរ។
បងស្រី ជនរងគ្រោះ ឈ្មោះ សោម ស្រីភក្តិ បានឲ្យថា ករណីខាងលើ ក្រោយពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ហៅភាគីទាំងពីរយកទៅសួរនាំ បានសម្របសម្រួលឲ្យ ភាគីម្ចាស់ឆ្កែសងសំណង ១០០ដុល្លារដើម្បីបញ្ចប់រឿងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *