កំលាំងកងរាជអាវុធហត្ថ ក្រុងសំរោងចុះបង្ក្រាប ករណីគ្រឿងញៀនឃាត់ ខ្លួនជនសង្ស័យបាន៣នាក់

(ខេត្តឧត្តរមានជ័យ)៖ កម្លាំងប្រឆាំងបទ គ្រឿងញៀននៃកង រាជអាវុធហត្ថខេត្តឧត្តរ មានជ័យសហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ មូលដ្ឋានក្រុងសំរោង ចុះបង្ក្រាបករណីគ្រឿងញៀន មួយកន្លែងនិង ឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៣នាក់កាលពីរ សៀលនាថ្ងៃទី១៧ខែ សីហាឆ្នាំ២០១៩ វេលាម៉ោង១៧និង៤០ នាទីស្ថិតនៅក្នុងភូមិពុរ សង្កាត់សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានប្រាប់អោយ ថាជនសង្ស៏យទាំង០៣ នាក់ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ឈ្មោះឡុងដារ៉ា ហៅតឹក ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិអូរឫស្សី សង្កាត់សំរោងក្រុង សំរោងខេត្តឧត្តរមានជ័យ ទី២ឈ្មោះម៉េងចំរើនភេទ ប្រុសអាយុ២៨ឆ្នាំមុខរបរ លាងឡានរស់ នៅក្នុងភូមិឈូកសង្កាត់ សំរោងក្រុងសំរោងខេត្តឧត្តរ មានជ័យទី៣ឈ្មោះ ជូន រ៉ាដូ ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មករសំណងរស់ នៅក្នុងភូមិសណ្តែកសង្កាត់សំ រោងក្រុងសំរោង ខេត្តឧត្តមានជ័យ។

កម្លាំងជំនាញដកហូត បានវត្ថុតាងរួមមានម្សៅ ក្រាមពណ៌សថ្លាសង្ស័យ គ្រឿងញៀនប្រភេទ យ៉ាម៉ាទឹកកចំនួន ១៥កញ្ចប់និងថ្នាំគ្រាប់ ពណ៌ផ្កាឈូក ប្រភេយ៉ាម៉ាអក្សរ wy ចំនួន៦គ្រាប់ទូរស័ព្ទដៃ ចំនួន០៣គ្រឿងនិង ម៉ូតូចំនួនមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យរួម ទាំងវត្ថុតាងត្រូវកម្លាំង ជំនាញកងរាជអាវុធ ក្រុងសំរោងសាកសួរនិង កសាងសុំនុំរឿង បញ្ជូនមកកាន់ទីបញ្ជារការ រដ្ឋានកងរាជអាវុធខេត្ត ដើម្បីចាត់ការបន្តរទៅ តាមនិតិវិធីច្បាប់៕ ដោយលោកមុតចិន្ត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *