ពិធីប្រកាសតែង តាំងមុខតំណែង ប្រធាន​ អនុប្រធានមន្ទីរពេទ្យ បង្អែកស្វាយចេក​និង សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអាគារ ព្យាបាលជំងឺកុមារ

(ខេត្តបន្ទាយមានជ័យ)៖ ល្ងាចថ្ងៃទី១៩ ខែសីហា​ ឆ្នាំ​២០១៩ នៅក្នុងបរិវេនមន្ទីរ ពេទ្យបង្អែកស្វាយចេក ស្ថិតនៅក្នុងភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានពិធីប្រកាស តែងតាំងមុខតំណែង ប្រធាន​ អនុប្រធានមន្ទីរ ពេទ្យបង្អែកស្វាយចេក​ និងពិធីសម្ពោភដាក់ ឲ្យប្រើប្រាស់ជាផ្លូវការអាគារ សម្រាកព្យាបាលជំងឺកុមារ​ របស់មន្ទីរពេទ្យបង្អែក ស្វាយចេកជាផ្លូវការ ដោយមានការចូល រួមលោកស្រីរស់​ សុផានី​ អភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកលឿង សុភ័ក្រ អភិបាលស្រុក ស្វាយចេក លោកវេជ្ជបណ្ឌិត កែវសុភ័ត្ត្រា ប្រធានមន្ទីរសុខា ភិបាលខេត្ត បន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត និងលោកគ្រូពេទ្យ កំលាំងប្រដាប់ អាវុធទាំង៣អង្គភាព និងប្រជាពលរដ្ឋជា ច្រើនាក់។

លោក ណង វុទ្ធី នាយកទីចាត់ការ គ្រប់គ្រងធនធាន មនុស្សបានឡើង សេចក្តីប្រកាស តែងតាំងមន្ត្រី រាជការរបស់រដ្ឋ បាលខេត្តលេខ០១៩/១៩ ដកតត សម្រេចតែងតាំង លោក ស៊ិន ម៉ាណូ ទៅជា ប្រធានមន្ទីរ ពេទ្យបង្អែកស្វាយចេក លោកភួងភក្តីជា អនុប្រធានមន្ទីរពេទ្យ បង្អែកស្វាយចេក ទទួលស្គាល់ចាប់ ពីថ្ងៃចុះហត្ថលេខា នេះតទៅ។

លោកវេជ្ជបណ្ឌិត កែវ សុភ័ត្ត្រា បានមានប្រសាសន៍ក្នុង ពិធីប្រកាសតែង តាំងមុខតំណែង ប្រធាន​ អនុប្រធានមន្ទីរ ពេទ្យបង្អែកស្វាយចេក ថាលោក ស៊ិន ម៉ាណូ និងលោក ភួង ភក្តី ក្រោយពីប្រកាស ឡើងជាប្រធាន និងអនុប្រធានរួចមក លោកត្រូវបំពេញកិច្ចការ ក្រមសីលធម៍វិជ្ជាវីវះ និងអកប្បកិរិយា ជាប្រធានមន្ទីរពេទ្យ បង្អែកស្វាយចេកឲ្យ បានសមរម្យចំពោះអ្នក ជន្ងឺមិនត្រូវប្រើ អកប្បកិរិយាអសុ រោះដល់អ្នកជម្ងឺ ឡើយជាហេតុធ្វើឲ្យ ជះឥទ្ធិពលមិនល្អដល់ សេវាសាធារណៈហើយ។

ក្នុងនោះលោក បានធ្វើការកោតសរសើរ ដល់លោកវេជ្ជបណ្ឌិត និងលោកគ្រូពេទ្យទាំងអស់ ដែលខិតខំប្រឹង ប្រែងប្រកបវិជ្ជាជីវៈ ដោយឆន្ទៈទទួលខុសត្រូវ ខ្ពស់ក្នុងការបំពេញ ភារកិច្ចសំរេចបាន ជោគជ័យស្របតាម ផែនការយុទ្ធសាស្ត្រ សុខាភិបាល។

កត្តាជោគជ័យទាំងអស់ នេះហើយបានឆ្លុះបញ្ចាំង នូវសាមគ្គីភាពយ៉ាងល្អ ប្រសើររឹងមាំក្នុងថ្នាក់ ដឹកនាំរបស់មន្ទីរសុខាភិបាល ទៀតផង។

ក្នុងនោះលោកស្រី រស់ សុផានី បានមានប្រសាសន៍ ដែរថាដើម្បីកែលំអរ រាល់ចំណុចខ្វះខាតរបស់ លោកគ្រូពេទ្យទាំង អស់ក្នុងការផ្តល់ សេវាសាធារណៈ វិជ្ជាជីវៈឲ្យកាន់តែមានគុណ ភាពនិងប្រសិទ្ធ ភាពឲ្យកាន់តែល្អឡើង នោះលោកពេទ្យទាំង អស់ត្រូវបំរើប្រជា ពលរដ្ឋឲ្យកាន់តែខ្លាំង ជាងមុនដើម្បីសុខភាព ប្រជាពលរដ្ឋឲ្យកាន់តែ ប្រសើរឡើងដើម្បី រួមចំណែកកាត់បន្ថយ ភាពក្រីក្ររបស់ ប្រជាពលរដ្ឋផងដែរ។

លោកស្រីបានបញ្ជាក់ ទៀតថាក្រុមគ្រូពេទ្យ ទាំងអស់ត្រូវចូលរួមនូវ សមិទ្ធិផលលើការងារ ដែលមន្ទីរពេទ្យ បង្អែកស្វាយចេក រួមជាមួយដៃគូរ អភិវឌ្ឍន៍ក្នុងការផ្តល់សេវា សាធារណៈដល់ប្រជា ពលរដ្ឋនិងជាឱកាស ធ្វើការផ្សព្វផ្សាយ ដល់សាធារណៈ ប្រជាជន សហគមន៍ដើម្បី ស្វែងយល់ឲ្យ កាន់តែច្បាស់អំពីផែន ការយុទ្ធសាស្រ្តលើ វិវ័យសុខាភិបាល ដែលត្រូវយកទៅ អនុវត្តដោយឈរលើ គោលការណ៍ទទួល ខុសត្រូវឲ្យមាន ប្រសិទ្ធភាព គុណភាព និងសមធម៍ដើម្បី រួមចំណែកកាត់បន្ថយ ភាពក្រីក្ររបស់ ប្រជាពលរដ្ឋនិង ចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច សង្គមកិច្ចឲ្យកាន់តែរីក ចំរើនទៀតផង៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *