លោកអ៊ុំ រាត្រី ចូលរួមបើកវិញ្ញាសារ ប្រឡងបាក់ឌុប នៅមណ្ឌលវិទ្យាល័យ សិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)៖ ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះនៅមណ្ឌល សិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោកអ៊ុរាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកហ៊ឺលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកឈូប៊ុនរឿង ប្រធានមន្ទីរអប់រំខេត្ត  និងមន្ត្រីពាក់ព័ន្ធជាច្រើន នាក់ទៀតបានចូលរួម បើកវិញ្ញាសារប្រឡងបាក់ ឌុបនៅមណ្ឌលវិទ្យាល័យ សិរីសោភ័ណ។

លោកឈូ ប៊ុនរឿង បានប្រាប់អ្នក យកព៍ត័មាន ឲ្យដឹងថាការប្រឡង សញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិចំណេះ ទូទៅនិងបំពេញវិជ្ជា នៅខេត្តបន្ទាយមានជ័យ ឆ្នាំ២០១៩នេះបើយោងតាម ទិន្នន័យរបស់មន្ទីរ អប់រំថាបេក្ខជនកើន ឡើងនិងមណ្ឌលតែ ថ្នាក់វិទ្យាសស្ត្រថយ ។

ហើយឆ្នាំ នេះក្រសួងអបរ់ នៅរក្សាស្តង់ដា កំណែទម្រង់គុណភាព ប្រឡងក្នុងគោលការណ៍ អ្នកចេះគឺជាប់ជានិច្ច ។

ប៉ុន្តែបេក្ខជនស្វៃ រិននិងបេក្ខជន បំពេញវិជ្ជា ដែលភាគច្រើនបាន ប្រឡងថ្នាក់វិទ្យា សាស្ត្រសង្គម ពោល គឺមុខវិជ្ជាវិទ្យាសស្ត្រ សង្គមត្រូវបានពិន្ទុ ច្រើនលោកឈួ ប៊ុនរឿងបានបញ្ជាក់ឲ្យដឹង ទៀតថាការប្រឡង សញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាគឺថ្នាក់វិទ្យា សាស្ត្រថយចុះ២០បន្ទប់ បេក្ខជនចំណេះទូទៅ ថយចុះ៤៧៤នាក់ស្រី១៧០នាក់ ។

តែថ្នាក់វិទ្យាសាស្ត្រសង្គម កើនឡើង៤៤បន្ទប់ បេក្ខជនចំណេះ ទូទៅកើន២០១នាក់ ស្រី១៧៣នាក់  បេក្ខជនស្វៃរិន កើន៣៧០នាក់ ស្រី២០៩នាក់ និងបេក្ខជន បំពេញវិជ្ជា កើន៥៤នាក់ស្រី១៥នាក់ ជា រួមបេក្ខជនកើន ឡើង៦២៥ស្រី៣៩៧នាក់ មណ្ឌលកើន១មណ្ឌល ពោលគឺឆ្នាំ២០១៩មាន សរុប១៩៨បន្ទប់ ឆ្នាំ២០១៨ មានមាន១៧៤បន្ទប់ មានបេក្ខជនមានឈ្មោះ ក្នុងបញ្ជីចំណេះទូទៅ  ៣.៤០៧នាក់ ស្រី១.៨៧៩នាក់ ស្វៃរិន ១.២៤១នាក់ស្រី៦៤២នាក់ និងបំពេញវិជ្ជា ២៦៩នាក់ស្រី ៦៦នាក់ ។

សរុប៤.៩១៧នាក់ ស្រី២.៥៨៧នាក់ឆ្នាំ២០១៨ មានបេក្ខជន៤.២៩២នាក់ស្រី២.១៩០នាក់។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាមណ្ឌល ប្រឡងដែលប្រមូលផ្តុំ នៅទីរួមខេត្តគឺនៅក្រុងសិរី សោភ័ណរួមមាន ១មណ្ឌលវិទ្យាល័យ សិរីសោភ័ណ២មណ្ឌល វិទ្យាល័យសម្តេចឱ ៣មណ្ឌលបឋមសិក្សាហ៊ុន សែនសូភី ៤សាកលវិទ្យាល័យគ្រប់ គ្រងនិងសេដ្ឋកិច្ចUME ៥មណ្ឌលវិទ្យាល័យ ហ៊ុនសែន៦មណ្ឌល វិទ្យាល័យសម្តេច ក្រុមព្រះនរោត្តម រណឬទ្ធិ អូរអំបិលនិង៧ មណ្ឌលសាលវិទ្យាល័យ មានជ័យគឺកើន១មណ្ឌល ដំណើរការ ប្រឡងមានរយ:ពេល ២ថ្ងៃ ថ្ងៃទី១៩-២០ ខែសីហាឆ្នាំ២០១៩។

ក្នុងនោះលោកអ៊ុំ រាត្រី បានប្រាប់ឲ្យដឹងដែរថាមុន និងប្រឡង១ថ្ងៃ រដ្ឋបាលខេត្ត ក៏ដូចមន្ទីរអប់រំ  យុវជននិងកីឡា ខេត្តនិងមន្ទីរអង្គ ភាពពាក់ព័ន្ធបាន ប្រជុំនិងសហការ ជាមួយក្រសួង និងគណ:មេប្រយោគ គ្រប់កម្រឹតនិងជា មួយអ្នកសង្កេតការណ៍ តែឆ្នាំនេះគ្មានអ្នកសង្កេត ការណ៍ពីអង្គភាពប្រឆាំង អំពើពុករលួយដើម្បីរៀប ចំដំណើរការមណ្ឌល សំណេរនៃការប្រឡង សញ្ញាប័ត្រ មធ្យមសិក្សាក្នុងខេត្តនេះ ឲ្យបានលទ្ធផលល្អ និងមានប្រសិទ្ធភាព។

ចំណែកអាជ្ញាធរ ក្រុងសិរីសោភ័ណ បានធ្វើការសម្រួល សណ្តាប់ធ្នាប់ ទីស្នាក់នៅ អាហារកុំ ឲ្យឡើងថ្លៃផងដែរ ហើយកន្លែងថតចម្លង កុំមានការចម្លងឯកសារ សំណៅចម្លើយវិញ្ញាសារ ប្រឡងជាដើម។

សូមបញ្ជាក់ថា ឆ្នាំ២០១៩នេះជាឆ្នាំ ទី៦ហើយដែល ក្រសួងអប់រំ យុវជននិងកីឡា បានរៀបចំ ដំណើរការប្រឡង បាក់ឌុបក្រោមវិន័យដ៏ តឹងរឹងមដើម្បីធានា ថាការប្រឡងនេះ មានស្តង់ដារគុណភាពខ្ពស់ ។

ក្នុងនោះគេសង្កេតឃើញ បេក្ខនារីប្រឡងគោរព ម៉ោងពេលវិន័យប្រឡង បានល្អតឹងរឹង ហាមយក សំណៅឯកសារចម្លើយ ក៏ដូចឧបករណ៍អេឡិច ត្រូនិចពោលគឺត្រូវ គោរពបទបញ្ជារ បទបញ្ញត្តិដែល ក្រសូងបានដាក់ចេញ ពោលគឺការរឹតបន្តឹងនេះ នឹងបន្តធានាថា អ្នកចេះ គឺជាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *