(បន្ទាយមានជ័យ)៖ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មានសេចក្ដីរីករាយជាខ្លាំង ដោយសមាជិកកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ០១រូប គឺ កញ្ញាអនុសេនីយ៍ទោ ជាម សុវណ្ណចំប៉ា ជានាយអាវុធហត្ថ បានបញ្ចប់បេសកកម្មការងារពីប្រទេសសាធារណរដ្ឋស៊ូដង់ខាងត្បូង។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថបាន អោយដឹងនាថ្ងៃ ទី១៨សីហានេះថា កញ្ញាអនុសេនីយ៍ទោ ជាម សុវណ្ណចំប៉ា បានបំពេញចុះ បេសកកម្មអស់ រយៈពេល០១ឆ្នាំ ក្នុងនាមជាកង កម្លាំងរក្សាសន្តិភាព របស់អង្គការ សហប្រជាជាតិ (កងកម្លាំងមួកខៀវ អាវុធហត្ថកម្ពុជា) ហើយត្រូវបានវិល ត្រឡប់មកបំពេញ ការងារក្នុងអង្គភាព កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ វិញប្រកបដោយសុខសុវត្ថិភាព ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលសមាជិកកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានចុះបំពេញបេសក កម្មជាកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ។
ក្នុងនោះផងដែរ កញ្ញាអនុសេនីយ៍ទោ ជាម សុវណ្ណចំប៉ា ក្រោយពីបញ្ចប់ បេសកកម្មរបស់អង្គ ការសហប្រជាជាតិ នៅសាធារណៈរដ្ឋស៊ូដង់ខាងត្បូង ហើយបាននាំយកនូវ វត្ថុអនុស្សាវរីយ៍ មកពីប្រទេសស៊ូ ដង់ខាងត្បូង ប្រគល់ជូនលោក ឧត្ដមសេនីយ៍ត្រីមេ បញ្ជាការកងរាជអាវុធហត្ថ ខេត្តដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ៕