ស្នងការនគរបាល ខេត្តបាត់ដំបង​ បញ្ជាឲ្យធ្វើតេស្តទឹកនោម ស្វែងរកសារធាតុញៀននៅ ក្នុងជួរមន្ត្រីនគរបាល ជាតិចំ​ណុះស្នងការដ្ឋាន នគរបាលខេត្ត បាត់ដំបងទាំងអស់​

(ខេត្តបាត់ដំបង)៖នាព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៩ នៅទីបញ្ជាការរដ្ឋាន ននៃស្នងការគរបាល ខេត្តបាត់ដំបងមាន ការត្រួតពិនិត្យនិងធ្វើតេស្ត ទឹកនោមរកសារធាតុញៀន ទៅលើ កម្លាំងមន្ត្រី នគរបាលជាតិចំណុះ ស្នងការរដ្ឋាននគរបាល ខេត្តក្នុងនោះមានការ ចូលរួមពីកម្លាំង នគរបាលជាច្រើន រូបផងដែរ។

បើយោងតាមការ អោយដឹងពីមន្ត្រី នគរបាលជាតិនៃ ស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបង បានអោយដឹង ថាក្នុងករណី ត្រួតពិនិត្យឃើញថា មន្ត្រីនគរបាលណា មានផ្ទុកសារធាតិញៀន នៅក្នុងខ្លួនមន្ត្រី នគរបាលរូបនោះនិង ត្រូវចាត់វិធានការជាក់ ស្តែងស្របតាមវិន័យ លេខ០០៦ របស់នគរបាលជាតិ ប្រសិនបើករណី ធ្ងន់ធ្ងរត្រូវអនុវត្តន៍ តាមច្បាប់ជាធរមាន។

សមត្ថកិច្ចបានអោយ ដឹងទៀតថាការអនុវត្ត បែបនេះគឺចង់បញ្ជាក់ដើម្បី បង្ហាញអោយឃើញថា មន្ត្រីនគរបាលដែល បំរើប្រជាពលរដ្ឋគឺជា មន្ត្រីស្អាតស្អំជាពិសេស គ្មានបញ្ហានិងពាក់ព័ន្ធទៅ  និងគ្រឿងញៀនតែម្តង។

បើយោងតាម លិខិត៦៩/១៩ ​ជប្រគញ​ ចុះថ្ងៃទីសុ​ក្រ០១រោចខែ ស្រាពណ៍ ​ឆ្នាំកុរឯកស័ក​ព.ស.២៥​៦៣​ ត្រូវនឹងថ្ងៃទី​ ១៦​ ខែ​  សីហា​ឆ្នាំ​២០១៩​ របស់ផែនកាងារ ប្រឆាំងគ្រឿងញៀនដែល ចុះហត្ថលេ​ខាដោយ លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​  ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន ​បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី១៩​ ខែ​ សីហា​ ឆ្នាំ​២០១៩នេះទៅ មន្រ្តីនគរបាលចំណុះ ស្នងការដ្ឋាន​នគបាល ខេត្តបាត់ដំបង ទាំងអស់ ត្រូវមានវត្តមាន ដើម្បីធ្វើតេស្ត ទឹក​នោមស្វែងកសារធាតុ ញៀននៅក្នុងខ្លួនដើម្បី ធ្វើជាគំរូក្នុងនាម ជាមន្ត្រីស្អាតស្អំ បំរើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន៕ ដោយ លោក មុតចន្ត្រា

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *