កំលាំងកងរាជអាវុធ ហត្ថក្រុងសំរោងចុះ បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ បាន៣នាក់

(ខេត្តឧត្តរមានជ័យ)៖ កម្លាំងប្រឆាំងបទ គ្រឿងញៀននៃ កង កម្លាំងអាវុធហត្ថខេ ត្តឧត្តរមានជ័យ សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធ ហត្ថមូលដ្ឋានក្រុង សំរោងចុះបង្ក្រាប ករណីគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនបានជនសង្ស័យ ចំនួន០៣នាក់កាល ពីរសៀលនាថ្ងៃទី១៧ ខែសីហាឆ្នាំ២០១៩ វេលាម៉ោង១៧និង ៤០នាទីស្ថិតនៅក្នុង ភូមិពុរសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបាន ប្រាប់អោយថាជន សង្ស៏យទាំង៤នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ ឈ្មោះឡុងដារ៉ា ហៅតឹក ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទី២ឈ្មោះ ម៉េង ចំរើន ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរលាងឡាន រស់នៅក្នុងភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទី៣ឈ្មោះជូនរ៉ាដូ ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មករសំណង រស់នៅក្នុងភូមិ សណ្តែកសង្កាត់ សំរោងក្រុងសំរោង ខេត្តឧត្តមានជ័យ។

កម្លាំងជំនាញ ដកហូតបានវត្ថុតាង រួមមានម្សៅក្រាម ពណ៌សថ្លាសង្ស័យ គ្រឿងញៀនប្រភេទ យ៉ាម៉ាទឹកកចំនួន ១៥កញ្ចប់និងគ្រាប់ ពណផ្កាឈូកប្រ ភេយ៉ាម៉ាwyចំនួន៦ គ្រាប់ទូរស័ព្ទដៃចំនួន ០៣គ្រឿងនិង ម៉ូតូចំនួនមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវ កម្លាំងជំនាញកងរាជ អាវុធក្រុងសំរោងសាក សួរនិងកសាង សុំនុំរឿងបញ្ជូនមក កាន់ទីបញ្ជារការរដ្ឋាន កងរាជអាវុធខេត្ត ដើម្បីចាត់ការបន្តរទៅ តាមនិតិវិធីច្បាប់៕ ដោយលោក មុតចិន្ត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *