ចោគាត់តូបយក ទ្រព្យសម្បត្តិអ្នក ស្រុកត្រូវសមត្ថកិច្ច ក្រុងបាត់ដំបង ក្របួចជាប់

(ខេត្តបាត់ដំបង)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ក្រុងបាត់ដំបងឃាត់ខ្លួន ក្នុងចំណោម បក្ខពួកមានគ្នា២នាក់ បន្ទាប់ពីទទួលបានសេចក្តី រាយការណ៍ថាមាន ករណីអំពើលួចមាន ស្ថានទម្ងន់ទោស (ករណីចោរលួច គាស់តូប) មួយកើតឡើងកាល ពីយប់រំលង អាធ្រាតនាថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៩ វេលាម៉ោង២៣និង ០០នាទីនៅចំណុចក្រុម ទី១២ស្ថិតក្នុង ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹង ថាជនសង្ស័យ១នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានមានឈ្មោះ ឆែមសីហាហៅ អូនភេទប្រុសអាយុ២១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារក្រុង បាត់ដំបងខេត្តបាត់ ដំបងនិងបក្ខពួកម្នាក់ ក៏បានរត់គេចខ្លួនបាត់។

ចំណែកជនរង គ្រោះជាម្នាស់តូប មានឈ្មោះអែម  សារិទ្ធ ភេទប្រុស  អាយុ៣៨ឆ្នាំមានទី លំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតក្រោយ ពីឃាត់ខ្លួនជនសង្ស័យ បានហើយកម្លាំងជំនាញ ដកហូតបាវត្ថុតាំង រួមមានម្សៅឆា ចំនួន៣កញ្ចប់មីកំ ប៉ុងចំនួន១៦កំប៉ុង ទឹកដោះគោឆៅ ចំនួន១១កំប៉ុងកង្ហា តូចព័ណខៀវចំនួន១ ចង្ក្រានហ្គាសតូចចំនួន១ ផ្លែផាសសិនចំនួន១ថង។

បច្ចុប្បន្នជន សង្ស័យត្រូវបានកម្លាំង នគរបាលជំនាញនៃ អធិការរដ្ឋាន នគរបាលក្រុងបាត់ដំបង សាកសួរនិង កសាងសុំនុំរឿង បញ្ជូនទៅកាន់ស្នងការ រដ្ឋាននគរបាល ខេត្តបាត់ដំបង ចាត់ការទៅ តាមនិតិវិធីច្បាប់៕ ដោយលោក មុតចន្ត្រា បាត់ដំបង

You might like

Leave a Reply

Your email address will not be published. Required fields are marked *