សមត្ថកិច្ចចាប់ រថយន្តលុចស៊ីស RX៣០០ មួយគ្រឿងផ្ទុកទៅដោយ​ ឈើប្រណិតពេញរថយន្ត

(ខេត្តក្រចេះ)៖រថយន្តលុចស៊ីសRX៣០០មួយគ្រឿងផ្ទុកដោយឈើប្រណិតពេញរថយន្តត្រូវបានកម្លាំងស្នាក់ការសន្តិសុខ៧១០សហការណ៍៍ជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃអូរគ្រៀងធ្វើការបង្ក្រាប់បាននារសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០១៩វេលាម៉ោង១៥និង៣០នាទីនៅត្រងចំណុចភូមិអូរគ្រៀងឃុំអូរគ្រៀងស្រុកសំបូរខេត្តក្រចេះ។

ក្នុងកិច្ចប្រតិបត្តិការ ចុះបង្ក្រាបរយន្តដឹក ឈើនេះកម្លាំង សន្តិសុខ៧១០ដឹកនាំ ដោយលោកអនុ សេនីយ៍ឯក ស្រី សីនាង បានចុះឃាត់រថយន្ត មួយគ្រឿងម៉ាកលុចស៊ីស RX៣០០មួយគ្រឿង ពណ៌សពាក់ស្លាក លេខភ្នំពេញ ២Q ៩៤៥៤ ដោយអ្នកបើកបរ បានរត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញ បានសហការណ៍ជា មួយសង្កាត់រដ្ឋបាល ព្រៃឈើបាននាំរថយន្ត មកខណ្ឌសង្កាត់ រដ្ឋបាលព្រៃ ឈើអូរគ្រៀងដើម្បី ធ្វើការត្រួតពិនិត្យបន្ថែម។

លោក កែវ ចំណាន នាយខណ្ឌសង្កាត់ រដ្ឋបាលព្រៃឈើអូរ គ្រៀងបានប្រាប់ អ្នកយកព័ត៌មាន យើងអោយដឹងថា នៅក្នុងរយន្តសមត្ថកិច្ច បានរកឃើញឈើ ប្រណិតប្រភេទ ឈើធ្នង់ចំនួន៦៥ដុំ ស្មើរនិង ០ម៉ែត្រគូប៧៧៩។

បច្ចុប្បន្នរយន្តរួម វត្ថុតាងត្រូវបាននាំ យកមករក្សាទុក្ខ នៅសង្កាត់រដ្ឋបាល ព្រៃឈើអូរគ្រៀង ដើម្បីចាត់ការ តាមនិតិវិធី៕ ដោយអ្នក ប្រម៉ាញ់ជាយដែន ហៅ៩៥

You might like

Leave a Reply

Your email address will not be published. Required fields are marked *