(ខេត្តបន្ទាយមានជ័យ)៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយបានកើត ឡើងរវាងបុរសវ័យ ចំណាស់ ម្នាក់បើក ម៉ូតូបត់មិនមើល ក្រោយស្រប ពេលនោះ មានម៉ូតូជិះពីក្រោយបើក មកទាក់ដៃដួល ខ្ទាត ចូល រថយន្តបណ្តាលឲ្យ ស្លាប់និងរបួសធ្ងន់ ម្នាក់នៅវេលា ម៉ោង៦ទាបភ្លឺថ្ងៃទី ២០ខែសីហា ឆ្នាំ២០ ១៩នៅលើកំណាត់ ផ្លូវជាតិលេខ៦ត្រង់ចំណុច ផ្លូវបំបែកចូល ទៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ស្ថិត ក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា ជនរង គ្រោះរងរបួសធ្ងន់មានឈ្មោះ សុងបេឡាភេទប្រុស២៨ឆ្នាំ នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរី សោភ័ណ ជាបុគ្គលិកអង្គការ ប្រាសាក់ចំណែកអ្នក ស្លាប់មានឈ្មោះ តាន់ ឌឿន ភេទប្រុសអាយុ ៧៦ ឆ្នាំ នៅភូមិសូភី កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សួន នីប៉ូ បានបញ្ជាក់ឲ្យដឹង ទៀតថានៅមុនពេល កើតហេតុនោះ ឈ្មោះ តាន់ ឌឿន គាត់បានបើកម៉ូតូ ម៉ាកឆលីាចេញពី ផ្ទះក្នុងទិសដៅពីលិចទៅកើត ពេលបើកដល់ចំណុច កើត ហេតុផ្លូ វបំបែកគាត់ បានបត់ឆ្វេង ទៅឃុំបុស្បូវ ទៅមើលចម្ការ មិនបានមើលក្រោយ ស្របពេល នោះ មានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ដែលបើកដោយ ឈ្មោះសុង បេឡា បើកស្របទិស គ្នាពីពី ក្រោយលុះមកដល់ ចំណុកកើតហេតុ ក៏បើកឡើងវ៉ា បានទាក់និងដៃចង្កូត ម៉ូតូជនរងគ្រោះ បណ្តាល ឲ្យ ដួលខ្ទាតទៅលើទ្រូងថ្នល់ ស្របពេលនោះ មានរថយន្ត១ គ្រឿងមិនស្គាល់ម៉ាក បើកទិសដៅ ពី កើត ទៅលិចបើកមក កិនពីលើចំពាក់ កណ្តាលខ្លួន ស្លាប់ភ្លាមៗក្នុង ថ្លុកឈាម ចំណែករថយន្ត បើក រត់ គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចកំពុងស្រាវជ្រាវ ។
ចំណែកឈ្មោះតាន់បេឡា ដួលទៅលើចិញ្ចើម ថ្នល់រងរបួសធ្ងន់បាក់ឆ្អឹង ស្លាបប្រចៀវត្រូវបាន សមត្ថ កិច្ចជួយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជាជប៉ុន នៅស្រុកមង្គលបូរី ដើម្បីស ង្គ្រោះបន្ទាន់ ។
ចំពោះវត្ថុតាងម៉ូតូទាំ ង២គ្រឿងខូចខាតស្រាល សមត្ថកិច្ចបាន យកមករក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៍ រងចាំធ្វើការដោះ ស្រាយនៅពេលក្រោយ ៕