(កំពង់ឆ្នាំង)៖ កុមារីពីរនាក់ ដែលត្រូវជាបងប្អូន ជីដូនមួយនឹងគ្នា បានលង់ទឹកស្លាប់ ខណៈកុមារី រងគ្រោះទាំង 2នាក់បានតាមជីតារបស់ពួកគេ ទៅឃ្វាលគោនៅឯវាលស្រែ ខាងកើតភូមិ ដែល មានចម្ងាយជាង ១គីឡូមែត្រ ពីផ្ទះ។
ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង 2 និង 30 នាទីរសៀលថ្ងៃទី 15 ខែសីហា ឆ្នាំ 2019 នៅចំណុចស្រះ ទឹកមួយកន្លែង នៅកណ្ដាលវាលស្រែ ស្ថិតក្នុងភូមិចារថ្មី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពពីក្រុមគ្រួសារ កុមារីរងគ្រោះបាន ឲ្យដឹងថា:កុមារីរងគ្រោះ ទាំងពីរនាក់1-ឈ្មោះ ឆន សុទ្ធ រក្សា អាយុ8ឆ្នាំ ឪពុកឈ្មោះសន កុសល និងម្ដាយឈ្មោះ បឿន សំឡូត កុមារីរងគ្រោះទី 2.ឈ្មោះ សាំង កញ្ចនា អាយុ6ឆ្នាំ ឪពុកឈ្មោះ ស៊ីម វុទ្ធី និងម្ដាយឈ្មោះ សន ស្រីពូល កុមារីរងគ្រោះ ត្រូវជា បងប្អូនជីដូន មួយនឹងគ្នា រស់នៅក្នុង ភូមិឃុំកើត ហេតុខាងលើ។
ប្រភពដដែល បន្តទៀតថា:នៅមុនពេល កើតហេតុកុមារីរងគ្រោះ ទាំងពីរនាក់បងប្អូនបានតាម ជី តា របស់ពួកគេទៅ ឃ្វាលគោនៅឯវាលស្រែ លុះដល់ម៉ោង 2និង 30 នាទីរសៀល ដោយជីតា មិន ឃើញពួក គេនៅកន្លែង ឃ្វាលគោនោះ គាត់ក៏បានទុក គោចោល ហើយដើរមករក ចៅនៅឯផ្ទះ ពេល មកដល់ផ្ទះរក ចៅគ្រប់ច្រកល្ហកមិនឃើញ គាត់ក៏ត្រឡប់ទៅ កន្លែងឃ្វាលគោវិញ និងដោយ មានការសង្ស័យខ្លាច ក្រែងចៅចុះ លេងទឹកក្នុងស្រះ ហើយលង់ទឹកស្លាប់ ជីតាក៏បានចុះ រាវរកចៅ ក្នុង ស្រះទឹកតែម្នាក់ឯង តែរកមិនឃើញ គាត់ក៏បានដើទៅ ប្រមូលហៅអ្នកភូមិ ដែលនៅក្បែរ នោះ ឱ្យមកជួយរាវរក ហើយក៏បានប្រទះឃើញ កុមារីរងគ្រោះ បានឱបគ្នាស្លាប់នៅ ក្នុងទឹកទាំ ងពីរ នាក់ បាត់ទៅហើយ។
បន្ទាប់ពីសមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច័យ នៅកន្លែងកើតហេតុរួច មកសមត្ថកិច្ចបាន កំណត់ ថា ការស្លាប់របស់កុមារីទាំង 2នាក់ខាងលើនេះ គឺពិតជាលង់ទឹកស្លាប់ ដោយខ្លួនឯងពិតប្រាកដមែន និងបានប្រគល់ សពកុមារីរងគ្រោះទាំង 2 នាក់ប្រគល់ឲ្យក្រុម គ្រួសារយកទៅចាត់ ចែងធ្វើបុណ្យ នៅថ្ងៃកើ តហេតុនោះផងដែរ។
ដោយរដូវនេះជារដូវ វស្សាមានភ្លៀងធ្លាក់ច្រើន ទឹកអាចដក់គ្រប់ទីកន្លែង ដូច្នេះបងប្អូន ប្រជាពល រដ្ឋ គួរតែប្រុងប្រយ័ត្ន ចំពោះកូនចៅក្មេងៗតូចៗ កុំបណ្ដែតបណ្ដោយ ឲ្យដើរលេងដោយគ្មាន មនុ ស្ស ចាស់ទៅជាមួយខ្លាចក្រែង នាំគ្នាចុះលេងទឹកស្រះ ត្រពាំង អូរ ឬ បឹងបូរ ផ្សេងៗអាចកើត មាន គ្រោះថ្នាក់ ជាយថាហេតុ ដូច្នេះត្រូវតែមានការប្រុង ប្រយ័ត្នជាមុន គ្រប់ៗគ្នា ដើម្បីកុំឲ្យកើត មាន ដូចករណីខាងលើនេះ ដែលមើលទៅគួរ អោយសង្វេគណាស់៕