សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សា ការងារជាមួយ អនុរដ្ឋមន្ត្រីការ បរទេសនៃ ប្រ ទេស ជប៉ុន

(ភ្នំពេញ)៖នៅវិមានសន្តិភាព នារសៀលថ្ងៃពុធ៦រោច ខែស្រាពណ៍​ ឆ្នាំកុរ ឯកស័ក ព.ស.២៥ ៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សា ការងារជាមួយ​ ឯកឧត្តម Norikazu Suzuki អនុរដ្ឋមន្ត្រីការ បរទេសនៃប្រទេសជប៉ុន។

នៅក្នុងជំនួបនោះ ឯកឧត្តម Norikazu Suzuki បានមាន ប្រសាសន៍ថា ដំណើរទស្សន កិច្ច របស់ ឯកឧត្តមមកកាន់ ប្រទេសកម្ពុជានាពេលនេះ ក្នុងគោលបំណង ដើម្បីបន្តការពង្រីក និង ពង្រឹង ទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការទ្វេភាគី រវាងកម្ពុជានិងជប៉ុន។

ឯកឧត្តមបានថ្លែង អំណរគុណចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបាន អនុញ្ញាតឲ្យ ឯក ឧត្តម បានជួបសំដែងការ គួរសមនាពេលនេះ ដោយសារតែឯក ឧត្តមត្រូវបានតែង តាំងជាអនុ រដ្ឋមន្ត្រី ការបរទេសកាល ពីឆ្នាំទៅ ឯកឧត្តមក៏បានចំណាយ ពេលវេលាជាច្រើនធ្វើ ការងារនៅ ក្នុង ប្រទេសកម្ពុជាផងដែរ ហើយនេះក៏ជាដំណើរ ទស្សនកិច្ចលើកដំបូង ផងដែរមកកាន់ ប្រទេ សកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមបានលើក ឡើងនូវការងារមួយ ចំនួនជាពិសេសទាក់ ទងទៅនឹង គម្រោង ជប៉ុនបានជួយដល់ ប្រទេសកម្ពុជាកន្លងមក ដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥  គម្រោងអភិវឌ្ឍន៍ ចក្រក្នុងរាជធានីភ្នំពេញ រួមទាំងគម្រោងនៃការ ជួសជុលប្រាសាទផងដែរ  ជាពិសេសការ កសាងនូវហេដ្ឋា រចនាសម្ព័ន្ធផ្សេងៗ មានដូចជាស្ពាន ផ្លូវនេះជាដើម។

ជាការឆ្លើយតប សម្តេចតេជោនាយក រដ្ឋមន្ត្រីក៏បានអរគុណ ទៅដល់​ ឯកឧត្តម​ អនុរដ្ឋមន្ត្រីការ បរទេសជប៉ុនក៏ដូចជា ប្រទេសជប៉ុនដែល កន្លងមកតែងតែជួយ ដល់ប្រទេសកម្ពុជា ជាពិសេស តាំងពីដំណើរការនៃ ការស្វែងរកសន្តិភាព ហើយ កន្លងមកនេះ ប្រទេសជប៉ុនជា ប្រទេសដែល បានផ្ដល់ជំនួយ ច្រើនមកដល់ប្រទេស កម្ពុជា ហើយថាភាព រីកចម្រើនរបស់ ប្រទេសកម្ពុជា ក៏មានការចូល រួមពីប្រទេសជប៉ុន យ៉ាងច្រើនផងដែរ ទៅលើវិស័យផ្សេងៗ។

សម្ដេចតេជោ បានមានប្រសាសន៍ថា មានកត្តាពីរសំខាន់ ក្នុងការអភិវឌ្ឍប្រទេស ទី១គឺកត្តា ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលកត្តាទាំង ពីរនេះជាកត្តា សំខាន់ដែល ធ្វើឲ្យប្រទេសជាតិ មួយមានការអភិវឌ្ឍ រីកចម្រើន។

សម្ដេចតេជោក៏បាន មានប្រសាសន៍ពីការ ធ្វើកំណែទម្រង់របស់ ប្រទេសកម្ពុជានាពេល កន្លង មក ហើយកំណែទម្រង់ទាំង អស់នោះធ្វើអោយប្រទេស កម្ពុជាមានការរីកចម្រើន។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏ បានផ្ដាំផ្ញើតាមរយៈ​ ឯកឧត្តម អនុរដ្ឋមន្ត្រីការ បរទេសជប៉ុនទៅ ដល់​ ឯកឧត្តមនាយករដ្ឋ មន្ត្រីជប៉ុន Abe Shinzo និងបានអបអរសាទរ ដែលគាត់បានឈ្នះ ឆ្នោត ជាបន្តទៀតនោះ។

សម្ដេចតេជោនាយក រដ្ឋមន្ត្រីក៏បានគូស បញ្ជាក់អំពីពាក់ព័ន្ធ ទៅនឹងជំនួយរបស់ ប្រទេសជប៉ុន គឺមិន ត្រឹមតែការកសាង អភិវឌ្ឍផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ នោះទេ ថែមទាំងបាន ចូលរួម ការ អភិវឌ្ឍកំពង់ផែ ខេត្តព្រះសីហនុផងដែរ ដែលបានចូល រួមចំណែកយ៉ាង សំខាន់ក្នុងការ បម្រើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ ប្រទេសកម្ពុជា ។

លើសពីនេះទៅទៀត សម្ដេចតេជោនាយក រដ្ឋមន្ត្រីបានមានប្រសាសន៍ អំពីវិស័យធនធាន មនុ ស្ស ជាពិសេសការផ្លាស់ ប្ដូររវាងប្រជាជន និងប្រជាជន ដោយសម្ដេច បានមានប្រសាសន៍ បញ្ជាក់ ថា ក្រៅពីជំនួយកម្ចី សម្បទាននោះ ជប៉ុនក៏បង្កើន ការវិនិយោគ នៅក្នុងប្រទេស កម្ពុជា ផងដែរ ក្នុងនោះចំនួនភ្ញៀវ ទេសចរជប៉ុន ក៏មានចំនួនគួរឲ្យចាប់ អារម្មណ៍ និងកើនឡើងជាលំ ដាប់ ផងដែរ។

ពាក់ព័ន្ធទៅនឹងប្រព័ន្ធដឹក ជញ្ជូននៅក្នុងទីក្រុងភ្នំពេញ កន្លងទៅនេះ ជប៉ុនបានធ្វើការ សិក្សាក្នុង ការរកដំណោះស្រាយ ពីការដឹកជញ្ជូន ដែលទីក្រុងភ្នំពេញនា ពេលបច្ចុប្បន្ននេះ គឺកើត មានការ កកស្ទះចរាចរណ៍ ដូច្នេះសម្ដេចតេជោ ក៏បានស្នើសុំឲ្យក្រុម ហ៊ុនជប៉ុនមកមក ធ្វើការអភិវឌ្ឍ ទៅ លើប្រព័ន្ធដឹកជញ្ជូន ក្នុងទីក្រុងភ្នំពេញនេះ អោយឆាប់ដើម្បីបម្រើ សេចក្តីត្រូវការ និងការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងទីក្រុងភ្នំពេញកាន់ តែមានភាពងាយភាព ល្អប្រសើរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *