(ខេត្តកែប)៖ ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្តិភាព តាមមណ្ឌល ប្រលង នៅខេត្តកែប ត្រូវតែធានាឲ្យបានល្អ ប្រសើរសម្រាប់ថ្ងៃ ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ នៅ គ្រប់មណ្ឌលប្រឡង ទូទាំងខេត្តកែប។
នេះជាការលើក ឡើងរបស់ លោក កែន សត្ថា អភិបាល នៃគណ:អភិបាលខេត្តកែប ក្នុងឱកាសដែល លោក និងលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគ ទូទាំងប្រទេស ប្រចាំខេត្តកែប បានអញ្ចើញដឹកនាំ កិច្ចប្រជុំរៀប ចំយន្តការ សម្របសម្រួលការ ប្រឡងសញ្ញាបត្រម ធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ ជាមួយភាគីអ្នក ពាក់ព័ន្ធ នៅសាលាខេត្តកែប នាព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០១៩ នេះ។
ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំ លោកប្រធានអង្គប្រជុំ បានដាក់ចេញនូវ ផែនការសំខាន់ៗ និងបាន ចាត់តាំងកម្លាំង សម្រាប់ទទួលខុសត្រូវ គ្រប់ផ្នែកទាំងការការ ពារសន្តិសុខសណ្តាប់ធ្នាប់ ការ ត្រៀម បង្ការ សង្រ្គោះបន្ទាន់ ការរក្សាសុវត្ថិភាពវិញ្ញាសា គណៈមេប្រយោគ បេក្ខជន និងការបង្ការ សកម្ម ភាពមិនប្រក្រតីណាមួយ ដើម្បីឲ្យដំណើរការប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយ ភូមិឆ្នាំនេះ ទទួល បានជោគជ័យតាមការ ណែនាំរបស់ថ្នាក់ជាតិ៕ ដោយលោកសេង ណារិទ្ធ