(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋដែល រស់នៅក្នុងភូមិ ព្រៃ ពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ប្រមាណ១០០នាក់ បានលើកគ្នា មកជួបជុំនៅមុខសា លាខេត្តកំពត ដើម្បីសុំឲ្យ លោកអភិបាលខេត្ត កំពតជួយអន្តរាគមន៍ រឿងវិវាទដីធ្លីដែល កើតឡើង ជាយូរមកហើយ នៅក្នុងភូមិសាស្ត្រ ស្រុកឈូក ខេត្តកំពត។
ទាក់ទិននឹងការប្រមូល ផ្តុំគ្នានេះបើតាម ការអះអាងពី ឈ្មោះ ថន សុខា តំណាងឲ្យ ប្រជាពលរដ្ឋ ដែលឡើងមកតវ៉ា បានឲ្យដឹងថា ប្រជាពលរដ្ឋដែល មកតវ៉ានៅព្រឹកនេះ ក្នុងគោលបំណង ដូចខាង ក្រោម៖
១/- សុំពន្លឿនការវាស់ វែងដីធ្លីជូនពួកគាត់ឲ្យ បានឆាប់រហ័ស,២/-សុំយកគ្រឿង ចក្រដែល ភ្ជួរដីរបស់ពួកគាត់ ដែលសមត្ថកិច្ច រដ្ឋបាលព្រៃឈើ ចុះឃាត់មកកាលពីថ្ងៃមុន, ៣/-សុំជួយ អន្ត រាគមន៍កុំឲ្យមានក្រុមជន ខិលខូចដែលតែងតែអុកឡុក និងធ្វើទុក្ខបុកម្នេញ ដល់ពួកគាត់, ៤/-សំណូមពរដល់ លោកអភិបាល ខេត្តកំពត ជួយចាត់កម្លាំង ដើម្បីការពារសុវត្ថិភាពដល់ ប្រជាពលរដ្ឋដែល រស់នៅតំបន់ខាង លើផងដែរ។
តំណាងប្រជា ពលរដ្ឋខាងលើ បានបញ្ជាក់អះអាងថា កន្លងមកប្រជា ពលរដ្ឋចំនួន១៨៩ គ្រួសារ ដែលរស់នៅក្នុងភូមិ ព្រៃពាយត្រូវរងនឹង ការគម្រាមកំហែងពី សំណាក់ក្រុមឈ្មួញដែល កំពុង ធ្វើអាជីវកម្មដីធ្លី ស្ថិតក្នុងភូមិសាស្ត្រខាងលើ ហើយការវាស់វែង ដីធ្លីជូនពួកគាត់ ក៏មានភាព យឺត យ៉ាវ ហើយចង់ប្រកប ការងារដាំដុះក៏ជួប ផលលំបាក។
ជាក់ស្តែងកាល ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ខណៈពេលប្រជាពលរដ្ឋ យកត្រាក់ទ័រភ្ជួរ ដី របស់ ខ្លួនសោះ ស្រាប់តែខាងកម្លាំ ងរដ្ឋបាលព្រៃឈើ បានឃាត់ចាប់រួច បញ្ជូនទៅខណ្ឌរដ្ឋ បាល ព្រៃឈើខេត្តកំពត។
ទន្ទឹមនឹងករណីដូច បានលើកឡើងនេះ ប្រជាពលរដ្ឋខាងលើ សំណូមពរដល់ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដី រដ្ឋថ្នាក់ខេត្ត មេត្តាជួយរក យុតិ្ត ធម៌ ជូនដល់ពួកគាត់ផង។
ពាក់ព័ន្ធនឹងរឿង រ៉ាវនេះ លោកជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ថា លោកនឹងចាត់ លោក បិុល កុសល ជាអភិបាលរងខេត្ត ដឹកនាំក្រុមការងារ ឲ្យចុះត្រួតពិនិត្យ ស្រាវជ្រាវឡើងវិញ ដើម្បីផ្តល់ភាព សុក្រឹត្យជូនដល់ ប្រជាពលរដ្ឋដែល មានឈ្មោះក្នុងបញ្ជី ទាំង ១៨៩គ្រួសារ ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
ចំពោះត្រាក់ទ័រ ដែលរដ្ឋបាលព្រៃឈើ ឃាត់យកមក ទុកនៅកន្លែងក៏ ត្រូវបានអនុញ្ញាត ឲ្យត្រ ឡប់ទៅវិញដែរ។
សូមជម្រាបថា ករណីវិវាទដីធ្លី ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ពិតជាកើត ឡើងឥតស្រាកស្រាន្ត ជាក់ស្តែងដូច ជាការវាស់វែង ដីជូនប្រជាពល រដ្ឋខាង លើហាក់មាន សភាពយឺតយ៉ាវ ប្រកបដោយអាថិ កំបាំងចាក់ស្រែះ ដោយកិច្ចការ នេះបានបន្ត ពីអភិបាលខេត្ត ជាច្រើនជំនាន់ផងដែរ។
ដោយឡែកចំពោះរឿង រ៉ាវដីធ្លីត្រង់ចំណុច ត្រពាំងគង ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុក ឈូក ខេត្តកំពត ដែលកាន់កាប់ ដោយប្រជាពលរដ្ឋ ចំនួន២០គ្រួសារផ្សេងទៀត ក៏ជា ករណីមួយដែល បានធ្វើឲ្យមហាជន កំពុងមានការសង្ស័យ ថាមានការពាក់ព័ន្ធ នឹងការរំលោភ ទន្ទ្រានពីក្រុមហ៊ុន វើលទ្រីស្តារ (ក្រុមហ៊ុនសូងួន) ដោយករណីនេះ បានកើតឡើង ប្រហែល ជាង ១០ឆ្នាំ ហើយបន្តមក ដល់បច្ចុប្បន្ន ប៉ុន្តែអាជ្ញាធរបែរ ជាមិនទាន់រកដំណោះស្រាយ និង ផ្តល់យុតិ្តធម៌ដល់ ប្រជាពលរដ្ឋចំនួន ២០គ្រួសារនៅឡើយ។
ចំពោះករណី ទន្ទ្រានដោយសំអាង លើឈ្មោះក្រុមហ៊ុន បែបនេះ គេសង្ឃឹមថា លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈ កម្មាធិការគ្រប់គ្រង ដីរដ្ឋថ្នាក់ខេត្ត នឹងចាត់មន្ត្រី ស្មោះ ត្រង់ចុះស៊ើបអង្កេត ឲ្យបានច្បាស់លាស់ ប្រកបដោយស៊ីជម្រៅ ដើម្បីផ្តល់ យុតិ្តធម៌ជូនដល់ ពល រដ្ឋម្ចាស់ដី២០គ្រួសារ ដែលកំពុងរងនូវការ បំពារបំពាន និងការឈូស ឆាយយកដាំ ដើម ប្រេងខ្យល់ពីសំណាក់ ក្រុមហ៊ុនសូងួននា ពេលកន្លងមក បន្តរហូតដល់បច្ចុប្បន្ន៕ ដោយលោក សេង ណារិទ្ធ