(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ នឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោក ប៉ឹល កុសល អភិបាលរងខេត្ត តំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំគណ:អភិបាលខេត្ត ចូលរួមក្នុង កិច្ច ប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សា ខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។
ក្នុងកិច្ចប្រជុំនាពេល នេះមានការអញ្ជើញ ចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សា ខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ចំណុះសាលាខេត្ត សរុប៧៥នាក់។
កិច្ចប្រជុំនាព្រឹកនេះ ប្រព្រឹត្តទៅតាម របៀបវារៈដូចខាងក្រោម៖
១/-ពិនិត្យ និងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី០៣ របស់ក្រុមប្រឹក្សាខេត្ត
២/-ពិនិត្យ និងអនុម័ត លើកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញ លើកទី០២ របស់ក្រុមប្រឹក្សាខេត្ត
៣/-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង របាយការណ៍ប្រចាំខែ កក្កដា ឆ្នាំ២០១៩ ស្តីពីការ អនុវត្តការងារ របស់រដ្ឋបាលខេត្ត
៤/-ពិនិត្យ និងអនុម័ត លើការបែងចែក ប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្រ្តីរាជការ
៥/-ពិនិត្យនិងអនុម័ត លើការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើ រងាររបស់គណ: អភិ បាល ខេត្ត
៦/-ពិនិត្យនិងអនុម័ត លើការកែសម្រួលឡើងវិញ នូវសមាសភាព នៃសេចក្តីសម្រេច ស្តីពី គណៈកម្មាធិការសម្រប សម្រួលបច្ចេកទេស។
៧/-ពិនិត្យនិងអនុម័ត លើការកែសម្រួល ឡើងវិញនូវសមាសភាព នៃសេចក្តី សម្រេចស្តីពី គណៈ កម្មាធិការលទ្ធកម្ម។
៨/-ពិនិត្យនិងអនុម័ត លើការកែសម្រួល ឡើងវិញ នូវសមាសភាព នៃសេចក្តីសម្រេច ស្តីពី គណៈ កម្មាធិការពិគ្រោះ យោបល់កិច្ចការ ស្រ្តីនិងកុមារ។
៩/-ពិនិត្យនិងអនុម័ត លើការកែសម្រួលឡើង វិញនូវសមាសភាព នៃសេចក្តីសម្រេច ស្តីពីក្រុមការងារ កសាងផែនការ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្ត។
១០/-ពិនិត្យនិងអនុម័ត លើការកែសម្រួលឡើងវិញ នូវសមាសភាព នៃសេចក្តីសម្រេច ស្តីពី គណៈកម្មាធិការរៀប ចំគម្រោងខេត្ត។
១១/-ពិនិត្យនិងអនុម័ត លើការកែសម្រួលឡើងវិញ នូវសមាសភាព នៃសេចក្តីសម្រេច ស្តីពី គណៈកម្មាធិការគ្រប់ គ្រងមណ្ឌលអភិវឌ្ឍន៍ ធនធានមនុស្ស។
១២/-ពិនិត្យនិងអនុម័ត លើការកែសម្រួលឡើងវិញ នូវសមាសភាព នៃសេចក្តីសម្រេច ស្តីពី គណៈកម្មាធិការ បោះឆ្នោតជ្រើស រើសប្រធាន អនុប្រធានការិយា ល័យប្រជាពលរដ្ឋ។
១៣/- ពិនិត្យនិងអនុម័ត លើសចក្តីណែនាំ ស្តីពីការរៀបចំកម្ម វិធីវិនិយោគខេត្ត។
១៤/-ពិនិត្យនិងអនុម័ត លើសំណើសុំកែសម្រួល គម្រោងខេត្ត ឆ្នាំ២០១៩ ផ្លូវពីស្តុបភូមិ តាអេង ដល់កីឡាលើទឹក ពីផ្លូវកៅស៊ូ AC មកជាផ្លូវបេតុងវិញ។
១៥/-បញ្ហាផ្សេងៗ៕ដោយលោក សេង ណារិទ្ធ