(ខេត្តបន្ទាយមានជ័យ)៖ ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ មន្ត្រីសធារណៈការ នគរបាលចរាចណ៍ ក្រុមហ៊ុនលក់ម៉ូតូ ក្រុមយុវជនស្ម័គ្រ ចិត្តកាកបាតក្រហម និងក្រុមប្រឹក្សាក្រុង សិរីសោភ័ណបាន ចុះធ្វើការផ្សព្វផ្សាយ ច្បាប់ចរាចណ៍ដល់ ប្រជាពលរដ្ឋ ដើម្បីការពារជីវិតអ្នក និងអ្នកដ៏ទៃនៅ ចំណុចការាស់ សាំងសូគីម៉ិច ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោកឧត្តមសេនីយ៍ ត្រី ង៉ាន់ ចិន្តា ស្នងការរង ទទួលផែន ការងារនគរបាល សណ្តាប់ធ្នាប់ លោកវរសេនីយ៍ឯក សនគឹម សួគ៍ នាយការិយា ល័យចរាចរណ៍ផ្លូវគោក លោកគង់ប៊ុនលឿត អនុប្រធានមន្ទីរ សធារណៈការដឹក ជញ្ជូនខេត្ត និងក្រុមហ៊ុន លក់ម៉ូតូលោក ទៀ ញិល ម្ចាស់ក្រុមហ៊ុនហ៊ុងដា ឧបត្ថម្ភមួកសុវត្តិភាព ចំនួន១២ លោក ទួន សេង ឧបត្ថម្ភមួក១០ លោកព្រឿងប៊ុន ឡាំ ឧបត្ថម្ភមួក១០ លោកឡៅជីង ហួរឧត្ថម្ភមួក៣០។
ក្នុងពិធីផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ជូន ដល់មន្ត្រីរាជការ សិស្សានុសិស្ស និងបងប្អូនប្រជាពល រដ្ឋទូទាំងក្រុងនិង ខេត្តបន្ទាយមានជ័យ ដើម្បីការពារជីវិតអ្នក និងអ្នកដ៏ទៃនោះលោក ឧត្តមសេនីយ៍ ត្រី ង៉ាន់ចិន្តា បានមានប្រសាសន៍ ប្រាប់អ្នកយកព៍ត័មាន ឲ្យដឹងថាគ្រោះថ្នាក់ ចរាចរណ៍សព្វថ្ងៃ នៅខេត្តបន្ទាយមានជ័យ មានមនុស្សស្លាប់ជា ច្រើននាក់បណ្តាលមក ពីកក្កា៦យ៉ាងគឺ១ការ បើកបើកហួសល្បឿន កំណត់ធ្វើឲ្យយើងបាត់ បង់ម្ចាស់ការនៅពេលដែល មានឧបសគ្គ ដោយចៃដន ២បើកនៅក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងនិងគ្រឿង ញៀននៅពេលអត់ ងងឹយខ្លាំងហេវហត់ខ្លាំង អនុវត្តយុទ្ធនាការរឹត បន្តឹងការពាក់មួក សុវត្ថិភាព ៣ការមិនគោរព សិទ្ធអទិភាពនៅ កន្លែងផ្លូវប្រសព្វឬនៅ លើផ្លូវដែលមាន ប្រសិទ្ធភាព ៤ បើកជែងគ្នាដោយ ខ្វះការប្រុងបករយ័ត្ន ៥មិនគោរពច្បាប់ ចរាចរណ៍ និងភ្លើងសញ្ញា ចរាចរណ៍ ៦ការបត់ឆ្វេងឬ ថយក្រោយគ្មាន ការប្រុងប្រយ័ត្ន ជាដើមគ្រោះថ្នាក់ចរាចរណ៌ នេះកំពុងក្លាយ ជាបញ្ហដ៏ធំរបស់ លោកអភិបាលខេត្ត។
លោកឧត្តមសេនីយ៍ ត្រី ង៉ាន់ចិន្តា បានមានប្រសាសន៍ បញ្ជាក់ទៀតថា ក្រោយពីធ្វើការផ្សព្វ ផ្សាយ បើកយុទ្ឋនាការឲ្យ ពាក់មួកសុវត្តិភាព ដល់មន្ត្រីរាជការ សិស្ស និងប្រជាពលរដ្ឋ នេះគឺឃើញថាកន្លង មកមានការកាត់ បន្ថោយគ្រោះថ្នាក់ចរាចរណ៍ជាច្រើន ជូនប្រជាពលរដ្ឋ។
ហើយយុទ្ឋនាការពាក់ មួកសុវត្តិភាពឆ្នាំ២០១៩ នេះខាងមន្ទីរសាធារណះ ខេត្តបន្ទាយមានជ័យ បានចែកមួកសុវត្តិភាព ជូនបងប្អូនប្រជាពល រដ្ឋក្នុងមួយថ្ងៃពេញ មានចំនួន៤៣មួកក្នុង មួកមួយមានតំលៃ ៣០ដុល្លានិងអប់រំពី ច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋឲ្យចូល រួមគោរពច្បាប់ ចរាចរណ៌ទាំងអស់គ្នា ដើម្បីចូលរួមកាត់ បន្ថោយគ្រោះថ្នាក់ចរាចរណ៍។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាលោកមិន ចង់ឃើញបងប្អូន ប្រជាពលរដ្ឋណាមាន គ្រោះថ្នាក់ដោយ សារគ្រឡថា្នក់ចរាចរណ៍ នេះឡើយសូមឲ្យធ្វើ ចរាចរណ៍ត្រូវពាក់មួក សុវត្តិភាពទាំង អស់គ្នាមិនត្រូវបើក បរទាំងមានភាពស្រវឹង ជៀសវាងជិះ ម៉ូតូវ៉ាស្តាំចំព្រោះបង ប្អូនដែលជិះរថយន្តវិញ ត្រូវដាក់ខ្សែក្រវ៉ាត់ឲ្យ បានត្រឹមត្រូវមុនចេញ ដំណើទោះជិតឬឆ្ងាយក្តី ដើម្បីសុវត្តិភាពបងប្អូន។
ក្នងឱកាសនោះលោក គង់ប៊ុនលឿតបាន ធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមឲ្យចូលរួមគោរ ពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដូចជាត្រូវចេះបើកបរឲ្យបាន ត្រឹមត្រូវជាដាច់ខាត ត្រូវពាក់មួក សុវត្ថិភាពជានិច្ច ត្រូវពាក់ខ្សែក្រវ៉ាត់ ត្រូវប្រកាន់ស្តាំជានិច្ច ត្រូវត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយាន យន្តជានិច្ច ត្រូវប្រុងប្រយ័ត្នជានិច្ច ត្រូវរក្សាទុកផ្លូវថ្មើរជើង ។
នៅចុងបញ្ចប់កម្មវិធី លោកគង់ប៊ុនលឿត និងមន្ត្រីពាក់ព័ន្ធ ក្រុមហ៊្នលក់ម៉ូតូ យុវជនស្ម័គ្រចិត្តកាកបាត ក្រហមទាំងអស់បាន ចូលឧទ្ទិសកុសល ជូនដល់អ្នកដែល ស្លាប់ដោយសារ គ្រោះចរាចរណ៍ផ្លូវគោក ទាំងអស់ឲ្យទៅកាន់សុភិតិ ភពកំបីឃ្លាងឃ្លាតឡើយ៕