(ខេត្តបន្ទាយមានជ័យ)៖ ក្មេងម្នាក់ក្នុងចំណោម៣ នាក់ចេញធ្វើសកម្មភាព ឆក់ទូរស័ព្ទជនជាតិ ចិនមិ នបានសម្រេចត្រូវកំលាំង អាវុធហត្ថដឹកនាំដោយ លោកវរសេនីយ៍ត្រី នួននីណារ៉ូមេបញ្ជាការ មូល ដ្ឋានកងរាជអាវុធហត្ថ ក្រុងចុះបង្ក្រាបបាន ១នាក់នៅវេលា ម៉ោង៥ល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថាតាម ពាក្យប្តឹងរបស់ជន រងគ្រោះឈ្មោះ ដែង ឈីង ឈីង ភេទ ស្រី អាយុ ២៣ឆ្នាំ ជនជាតិចិន រស់នៅបណ្តោះ អាសន្ន ក្នុងភូមិក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្រាប់កំលាំង អាវុធថានៅថ្ងៃកើត ហេតុនោះខ្លួន និងមិត្តម្នាក់ ទៀត បានដើរលេងនិង រកទិញឥវ៉ាន់នៅ ម្តុំមុខកាស៊ីណូ ហ្គោលដិន ស្រាប់តែពេល នោះមានជន សង្ស័យ ១ក្រុម មានគ្នា៣នាក់ ជិះម៉ូតូ ១គ្រឿង បានមកឆក់ទូរ ស័ព្ទពីដៃរបស់ខ្លួន ពេលនោះខ្លួនបាន ស្រែក ឲ្យគេជួយ បណ្តាលឲ្យម៉ូតូជន សង្ស័យដួលពេល បានដំណឹងថាមាន ចោរឆក់កម្លាំង កងរាជអាវុធ ហត្ថ ដែលឈរជើងនៅក្បែរ នោះបានទៅ ជួយអន្តរាគមន៍ និងឃាត់ខ្លួនជន សង្ស័យ១នាក់ ឈ្មោះ ឈួត ឈឿត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅមិន ពិតប្រាកដក្នុង ក្រុង ប៉ោយប៉ែត ចំណែកជន សង្ស័យ២នាក់ទៀត បានស្ទុះលើកម៉ូតូ ជិះគេចខ្លួនបាត់ក្រោយ ពីឃាត់ខ្លួន ហើយបានបញ្ជូនមក ទីបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តដើម្បី ចាត់ការបន្ត ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បាន ឲ្យដឹងថាដោយបានការ អនុញ្ញាតិពីលោក ឧត្តមសនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជ អាវុ ធខេត្ត លោកបានចាត់ឲ្យ កម្លាំងជំនាញសាក សួរចម្លើយលើជនសង្ស័យ បាន ឆ្លើយសារភាពថាខ្លួន ពិតជាបានឆក់ទូរ ស័ព្ទរបស់នារីជន ជាតិចិនខាងលើពិត ប្រាកដមែន។
ក្រោយពីបញ្ចប់ការ ស៊ើបអង្កេតនិងតាមចម្លើយ សារភាពរបស់ជនសង្ស័យ ត្រូវបានចោទ ប្រកាន់ពី បទលួចឆក់ទូរស័ព្ទ កម្លាំងជំនាញបទល្មើស ព្រហ្មទណ្ឌកងរាជ អាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕