(ខេត្តបន្ទាយមានជ័យ)៖ ជនជាតិថៃម្នាក់ប្រហែលចាញ់ ល្បែងអស់លុយបែកគុំនិត ចូលក្នុងផ្ទះ គេលួចយកម៉ូតូ១គ្រឿង ទៅបាត់ស៊យប៉ះចំផ្ទះមាន កាមេរ៉ាសុវត្ថិភាពត្រូវបាន កំលាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត១ ក្រុមដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូមេបញ្ជាការ មូលដ្ឋានបាន ចុះស្រាវ ជ្រាវឈានដល់ឃាត់បាន នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅចំណុច ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នី ណារ៉ូបានឲ្យដឹងថា បើតាមការអះអាងរបស់ ម្ចាស់ម៉ូតូបានប្រាប់ កំលាំង អាវុធហត្ថថា ខ្លួនមាន ឈ្មោះ លី ប៊ុនហួរ ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិក្បាល ស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតនៅ ថ្ងៃកើតហេតុនោះ ខ្លួនបានជិះម៉ូតូម៉ាក ZOO MER-X ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ទៅចូលរួមកម្មវិធី ជប់លៀង រហូតដល់ម៉ោង ប្រមាណ ៣ទាបភ្លឺ ទើបត្រឡប់មកផ្ទះវិញ និងទុកម៉ូតូក្នុងផ្ទះ បានបិទទ្វារកញ្ចក់ មិនបានបិទ ទ្វាររូតពីខាង ក្រៅទេ ហើយក៏ចូលសម្រាក លុះព្រឹកឡើងស្រាប់ តែបាត់ម៉ូតូពីក្នុងផ្ទះ ខ្លួនក៏មកដាក់ ពាក្យ បណ្តឹង តែម្តង។
លោកវរសេនីយ៍ត្រី នួននីណារ៉ូ បានបន្តថាក្រោយ ទទួលបានពាក្យប្តឹង ហើយកំលាំងរបស់ លោកបានមើលតាម កាមេរ៉ាសុវត្ថិភាព ហើយបានចុះឃាត់ខ្លួន ជនសង្ស័យ បាន១នាក់ ឈ្មោះ លី គីម ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិថៃ រស់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយបានបញ្ជូន មកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្ត ដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌នៃ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយបានការអនុញ្ញាតិ ពីលោកឧត្តមសនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជ អាវុធខេត្តលោក បានឲ្យកម្លាំងជំនាញ សាកសួរចម្លើយ លើជនសង្ស័យបាន ឆ្លើយសារភាព ថាខ្លួន ពិតជាបានលួចម៉ូតូ ដែលមានភិនភាគខាងលើ ពិតប្រាកដមែន ក្រោយពីបញ្ចប់ ការស៊ើប អង្កេត និងតាមចម្លើយសារភាព របស់ជនសង្ស័យហើយ ត្រូវបានចោទប្រកាន់ ពីបទលួច ម៉ូតូ ជន សង្ស័យ ត្រូវបានកម្លាំង ជំនាញព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តកសាងសំណុំ រឿងបញ្ជូន ទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ចំណែកម៉ូតូត្រូវបាន កម្លាំងសមត្ថកិច្ច ប្រគល់ជូន ម្ចាស់ដើមវិញ៕