(ខេត្តបន្ទាយមានជ័យ)៖នាយប់ ថ្ងែទី២២ ខែសីហា ឆ្នាំ ២០១៩នេះកម្លាំង មូលដ្ឋានកងរាជ អាវុធហត្ថ ក្រុងប៉ោយប៉ែត១ ក្រុមបានចុះល្បាត ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ ធ្នាប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយ ប៉ែតដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុ ធហត្ថក្រុង លុះមកដល់ចំណុច ក្លិបកំសាន្ត REC ស្ថិតនៅភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឃើញយុជន ជាតិចិនម្នាក់ដោយ មានការសង្ស័យ កម្លាំងបានឃាត់សួរនាំ និងធ្វើការឆែកឆេរ ក្នុងខ្លួនបានរកឃើញ មានគ្រឿង ញៀន កេតាមីនខេហិត ចំនួន៣កូនថង់ស្មើ ២.៣៨ក្រាម គ្រឿងញៀនYSL ពណ៌លឿង ប្រភេទថ្នាំគ្រវី ចំនួន៥គ្រាប់ ស្មើ ២.៥៩ក្រាម ប្រាក់ថៃ ចំនួន ២.០០០បាត ទូរស័ព្ទដៃ ចំនួន១គ្រឿង នាមប័ណ្ណ ចំនួន ៤៥សន្លឹក ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបាន បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរបន្ត ។
លោកលោកវរសេនីយ៍ឯក ស ប៊ុនសឿងមេបញ្ជាការ រងកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទ ល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ យ៉េ ឆេងជីន ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិន ពិតប្រាកដក្នុង ក្រុង ប៉ោយ ប៉ែត។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថា ដោយបានការអនុញ្ញាតិ ពីលោកឧត្តមសនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធខេត្តកម្លាំង ជំនាញ សាកសួរចម្លើយ ជនសង្ស័យបានឆ្លើយ សារភាព ថាសព្វថ្ងៃនេះខ្លួនបាន ទិញគ្រឿងញៀនយក មកសម្រាប់ជក់ផង និងលក់បន្តឲ្យ ជនជាតិចិន ដូចគ្នា ថែមទៀត ក្រោយពីបញ្ចប់ការស៊ើប អង្កេតនិងតាមចម្លើយ សារភាពរបស់ជនសង្ស័យ និងការធ្វើតេស្តរក សារធាតុញៀនគឺមានភាព ស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃ បទល្មើស យ៉ាង ជាក់លាក់ដូច្នេះជនសង្ស័យ ត្រូវបានចោទប្រកាន់ពីបទរក្សា ទុកនូវសារធាតុញៀនដោយ ខុស ច្បាប់ ជនសង្ស័យត្រូវបានកម្លាំង ជំនាញបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕