(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា គ.ស.២០១៩ លោកជំទាវឧត្ដមសេនីយ៍ឯក ថន សុវណ្ណច័ន្ទខេមា អនុប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជា បានអញ្ជើញ ជាអធិបតីភាព ក្នុងការ កាត់កញ្ចប់វិញ្ញាសា និងត្រួតពិនិត្យ ការប្រឡងបញ្ចប់ វគ្គសិក្សាចំនួន៣វគ្គគឺ ៖
១ វគ្គបំប៉នជំនាញ ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សិក្សារយៈពេល២ខែ មានសិក្ខាកាមចំនួន៥៦ នាក់
២ វគ្គបំប៉នជំនាញ គ្រប់គ្រងមុខសញ្ញា និងស្វែងរកចាប់ ខ្លួនជនសង្ស័យ សិក្សារយៈពេល២ខែ មានសិក្ខាកាម ចំនួន៧១នាក់ នារី១នាក់
៣ វគ្គបំប៉នជំនាញ បង្ការនិងបង្ក្រាប បទល្មើសគ្រឿងញៀន សិក្សារយៈពេល២ខែ មានសិក្ខា កាមចំនួន៩៦នាក់ នារី១នាក់ ក្នុងការប្រឡង នេះ លោកជំទាវ ក៏បានផ្ដាំផ្ញើ ដល់សិក្ខាកាម ដូចខាងក្រោម ៖
១ ត្រូវអនុវត្តឲ្យ បានខ្ជាប់ខ្ជួននូវវិន័យ ក្នុងការប្រឡង
២ មិនត្រូវប្រើប្រាស់ សំណៅឯកសារនានា ជាដាច់ខាត។
សូមបញ្ជាក់ថា ការប្រឡងនេះមានការចូលរួមត្រួតពិនិត្យ ពីសំណាក់ លោកនាយកសាលា តំណាង លោកប្រធាន មន្ទីរចាត់ការ តំណាងដេប៉ាតឺម៉ង់ ធានាគុណភាពអប់រំផ្ទៃក្នុង លោកនាយករង លោក នាយការិយាល័យ និងមន្រ្តីជំនាញជាច្រើនរូប ៕