(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យក្នុង ផ្សារសិរីសោភ័ណ ដើម្បី ធ្វើការ ជួសជុល ព្រោះផ្សារសិរីសោភ័ណ មានលក្ខណៈ ខ្វះផាសុខភាព ដំបូលផ្សារមានការ ទ្រុឌទ្រមខ្លាំង ពិសេសអត់មាន ប្រព័ន្ធលូជាដើម។
ក្រោយពីធ្វើការពិនិត្យ ហើយអាជីវករមាន ការជ្រួលច្របល់យ៉ាង ខ្លាំងដោយម្នាក់ៗមិន ចង់រុះរើ ឡើង ដោយបញ្ចប់ការ សង្ស័យនៅព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៩នេះ លោក អ៊ុំ រាត្រី បាន អញ្ជើញអាជីវការផ្សារ សិរីសោភ័ណទាំងអស់ ឲ្យចូលរួមប្រជុំដោះ ស្រាយនៅសាល ប្រជុំសា លាខេត្ត។
ក្នុងនោះលោក អ៊ុំ រាត្រី បានលើកយក ចំណុចជាច្រើនយក មកដោះស្រាយដូចជា ផ្សារសិរី សោភ័ណដាច់ អណត្តិហើយ នៅក្រោមការក្តោប កាប់របស់រដ្ឋវិញ លោកចង់ ធ្វើការជួសជុល ផ្សារនេះនិងដាក់ ប្រព័ន្ធលូឡើងវិញ ដើម្បីឲ្យត្រូវនិងស្តង់ ដារបស់ផ្សាររដ្ឋ ក្តោបក្តាប់។
ក្រោយពីលោក អ៊ុំ រាត្រី មានប្រសាសន៍ចប់ អាជីវករទាំងអស់ មិនសុខចិត្តគាត់បាន លើកឡើងថា អាជីវករទាំង អស់សុខចិត្តជួស ជុលតូបដោយខ្លួន ឯងឲ្យមានផាសុខ ភាពឡើវិញ ដំបូល កន្លែងណា មានទ្រុឌទ្រម ខ្លាំងគាត់ជួសជុល សុខចិត្តជួសជុល ដាក់ប្រព័ន្ធលូដោយ ខ្លួនឯង ។
ហើយអាវករ បានលើកយក បញ្ហា២ទៀតគឺ បញ្ហាអ្នកយកផាស៊ី ក្នុងផ្សារដាក់ ភ្លើងតាមតូបថ្លៃ ជាងដាក់តាម ផ្ទះជាដើម។
ក្រោយពីធ្វើការពិ ភាគ្សារគ្នាជាច្រើន ម៉ោង លោក អ៊ុំ រាត្រី បានសម្រេចចិត្ត ឯកភាពគ្នាយកតាម សំណើររបស់អាជីវករ តែក្នុងនោះលោក ពុំទទួលខុសត្រូវ របស់អាជីករដែល ជួបហានិភ័យ ផ្សេង ៗដូចជា ក្បឿងធ្លាក់ពីលើ ចំបណ្តាលឲ្យមាន ការគ្រោះថ្នាក់ លិចទឹកស្អុយក្នុង ផ្សារដោយសារ ស្ទះលូ ក្នុងផ្សារគ្មាន ផាសុខភាពជាដើម។
ក្នុងនោះលោកបាន លើកយកផ្សារសព្វថ្ងៃ នេះគ្រប់គ្រងដោយរដ្ឋ គាត់ថាអាជីវករទាំង អស់មិនអាច ដាក់ឲ្យលក់ព្រីៗ បានតទៅទៀត ឡើយត្រូវបង់ថ្លៃ តូបដែលដាក់លក់ក្នុង ដីរដ្ឋទោះបីអាណត្តិប៉ុន្មាន ឆ្នាំម្តងក៏ដោយដែល ក្រសួងហិរញ្ញវត្ថុបាន កំណត់តំលៃ។ ក្នុងនោះលោក អ៊ុំ រាត្រី បានធ្វើការព្រមាន ដល់អ្នកម៉ៅភា ស៊ីផ្សារគឺលោកពេជ្រ ញាណ ធ្វើការឲ្យក្រុម ហ៊ុនលោកថូ ម៉ាក់នោះ ឈប់យក លុយ អ្នកលក់កញ្ច្រែង កញ្ជើល្អីអ្នកមក ពីជន់បទដែលជា ទង្វើផ្គើននឹងអនុសាសន៍ សម្តេចតេជោហ៊ុន សែន ដោយសម្តេចមិន ឲ្យយកភាស៊ី ពីបងប្អូនពលរដ្ឋនិង អាជីវករដែល លក់ដូរតាម កញ្ច្រែង កញ្ជើរ ល្អីឡើយអ្នកម៉ៅការ ភាស៊ីផ្សារខាងលើ ត្រូវបញ្ឈប់ការយក ភាស៊ីពីបងប្អូន លក់ដូរតាម កញ្ច្រែង កញ្ជើរ ល្អី តទៅទៀតបើ នៅតែមិនស្តាប់ លោកនឹងធ្វើសំណើទៅ ថ្នាក់លើ ដើម្បី សុំគោលការណ៍ ដកចេញឬបញ្ឈប់ ដំណើរការភាស៊ី និងអាជីវកម្មផ្សារតែម្តង ។
ក្នុងនោះលោក អ៊ុំ រាត្រី បានលើកបញ្ហាត ចរន្ធអគ្គីសនីដាក់តាម តូបផ្សារអាជីវករផ្សារ ថានៅមាន តំលៃថ្លៃខុសពីដាក់ តាមផ្ទះលោកនិង យកទៅពិភាគ្សាជា មួយក្រុមហ៊ុនអគ្គីស នីបន្តទៀត៕