(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការ កណ្តាលរបស់ គណបក្សប្រជាជន កម្ពុជា នៅមជ្ឈមណ្ឌល ពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩ ម្សិល មិញនេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ រាជាណា ចក្រ កម្ពុជា និងជា ប្រធាន គណបក្ស ប្រជាជនកម្ពុជា បានមានប្រសាសន៍ បញ្ជាក់យ៉ាង ដាច់ណាត់ គឺហាមមិនឱ្យកងកម្លាំង ប្រដាប់អាវុធទាំង អស់មានដូចជា ទាហាន, នគរបាល និងកងរាជអាវុធ ហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតឡើយ ដែលកន្លងមកមាន មួយចំនួនបាន យកតួនាទី ទាំង នេះទៅប្រកបការ ងារផ្សេងៗ ខុសច្បាប់។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ ទៅលើការអនុវត្ត “អភិក្រមទី៥” ដែលបាន ដាក់ចេញនៅក្នុង អាណត្តិទី៦នេះដែល កំពុងធ្វើជាបន្តបន្ទាប់។
សម្តេចតេ ជោនាយករដ្ឋមន្រ្តី បានណែនាំបន្ថែម ទៅអង្គភាពប្រឆាំង អំពើពុករលួយ អំពីករណី ពាក់ព័ន្ធទៅនឹងការ បង្ក្រាបបទល្មើស ព្រៃឈើ គឺត្រូវអនុវត្តការ បង្កកនិងរឹបអូស ទ្រព្យសម្បត្តិ ពីជន ដែលបំផ្លាញ ធនធានធម្មជាតិទាំង នោះតែម្តង៕