(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបន្ទាប់ពីបាន ធ្វើសកម្មភាពលួចម៉ូតូគេ និងបានគេចខ្លួនអស់រយៈ ពេល៥ថ្ងៃនិងត្រូវ បានម្ចាស់គេដាក់ ពាក្យបណ្តឹងប្តឹង អោយឃាត់ខ្លួនកាលពីរ សៀលថ្ងៃទី២៥ខេសីហា ឆ្នាំ២០ ១៩ វេលាម៉ោង១៧និង៣០នាទី នៅចំណុចភូមិក្បាល ស្ពាន១សង្កាត់ប៉ោយ ប៉ែតក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យដើម្បី បញ្ជូនមកបញ្ចាការ មូលដ្ឋានកងរាជអាវុជហត្ថ ក្រុងដើម្បីសាក សួរបន្តរ។
លោកវរសេនីយ៍ត្រីនួន នី ណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតបាន ប្រាប់អោយដឹងថាយោង តាមពាក្យបណ្តឹងរបស់ ជនរងគ្រោះឈ្មោះ ថៃ សាមឿន ភេទប្រុស អាយុ៤២ឆ្នាំ បច្ចុប្បន្នរស់នៅក្នុង ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយ មានជ័យបានបញ្ជាក់ ថានៅថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៩ខ្លួនបានជិៈ ម៉ាកម៉ូតូហុង ដា ទ្រីមពណ៌ខ្មៅសេរី ២០១៩ទៅផ្ទះថៅកែ ដើម្បីទៅបើកប្រាក់ ខែពេលទៅដល់ផ្ទះថៅកែខ្លួនបាន ចតម៉ូតូនៅមុខផ្ទះ ហើយក៏បានចូល ទៅក្នុងផ្ទះថៅកែលុះ ចេញមកវិញស្រាប់ តែបាត់ម៉ូតូពេល នោះម្ចាស់ម៉ូតូបានមក ដាក់ពាក្យបណ្ដឹង នៅបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងតែម្ដង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ក្រោយទទួលបានពាក្យ បណ្តឹងកម្លាំងជំនាញ បាន ចុះធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ យី លីហុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់ នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ក្រោយពីសមត្ថកិច្ច ជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំរឿង បញ្ជូនមកទីបញ្ជាកា រដ្ឋានកងរាជ អាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ដោយបានការអនុញ្ញាតិ ពី លោក ឧត្តមសនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធខេត្ត និងដោយមាន ការសម្របស ម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យាការអម សាលាដំបូងខេត្ត លោក បាន ចាត់ឲ្យកម្លាំងជំនាញ សាកសួរចម្លើយ លើជនសង្ស័យ ។
ក្រោយពីការសាក សួរចម្លើយ ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ ដែល មានភិនភាគដូចខាងលើ ពិតប្រាកដមែន ហើយម៉ូតូដែល លួចបាននោះ ខ្លួនបានយកទៅ ដាក់ បញ្ចាំ ដើម្បីយកលុយទៅ លេងល្បែងអស់ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបន្តទៀតថា ក្រោយពីបញ្ចប់ការ ស៊ើបអង្កេត និងតាម ចម្លើយ សារភាពរបស់ ជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃ បទល្មើស យ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវ បានចោទប្រកាន់ពីបទ លួចម៉ូតូ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ បទល្មើសព្រហ្មទណ្ឌកង រាជអាវុធហត្ថខេត្ត កសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕