(ខេត្តឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី២៣ខែ សីហាឆ្នាំ២០១៩ វេលាម៉ោង១០និង០០ នាទី លោក រិទ្ធី ប៉ាក់ អភិបាលនៃគណៈ អភិបាលស្រុកចុងកាល និងជាប្រធាន កិត្តិយស ស.អ.ក ស្រុកចុងកាល និង លោកវរសេនីយ៍ទោ រី ធារិទ្ធ អធិការនគរបាលស្រុក និងជាប្រធាន ស.អ.ក ស្រុកចុងកាល់ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ប្រធានគណៈ កម្មាធិការ សមាគម អតីតយុទ្ធជន កម្ពុជាខេត្តឧត្តរមានជ័យ បាននាំយកថវិការ បេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០រៀល ជូនគ្រួសារសពលោក លោម កិញ ភេទប្រុស អាយុ ៦១ ឆ្នាំ ដែល ជានិវត្តន៍ជន រស់នៅភូមិគោកវត្ត ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលបាន ទទួល មរណៈភាពនៅនៅទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៤:៤០ នាទីព្រឹក ដោយ រោគគាពាធ(ចាស់ជរា)។
នៅក្នុងឪកាសនាំយកថវិការបស់បេឡាមរណៈសង្គ្រោះជូនដល់គ្រួសារសពនេះផងដែរលោករិទ្ធិប៉ាក់អភិបាលស្រុកចុងកាលនិងលោកវរៈសេនីយ៍ទោរីធារិទ្ធីអធិការស្រុកចុងកាលបានសម្តែងការសោកស្តាយយ៉ាងខ្លាំងក្នុងការបាត់បង់អតីតៈមន្ត្រីរាជការមួយរូបដែលបានចូលរួមនិងបំរើការងារជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក។
ក្នុងឱកាសនោះផងដែរក្រុមគ្រួសារសពបានក៏ថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាលោកតែងតែយកចិត្តទុកដាក់ដល់ គ្រួសារអតីតយុទ្ធជន និងសូមគោរពជូនពរដល់សម្ដេចតេជោ និងក្រុមគ្រួសារជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕