(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹក ថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក សន គឹមសួគ៍ នាយការិយាល័យ នគរបាលចរាចរណ៍ នៃស្នងការ ដ្ឋាននគរបាល ខេត្តបន្ទាយមាន ជ័យ បានប្រាប់អ្នកយកព៍ត័ មានឲ្យដឹងថាក្រោយ ពីនិត្យនិងចុះអប់ រំណែនាំចំពោះអ្នក បើកម៉ូតូ និងអ្នករួមដំណើរ មិនពាក់មួកសុវត្ថិភាព ដោយអនុវត្តតាម ការណែនាំរបស់ គណៈកម្មាធិការ ជាតិ ត្រួតពិនិត្យសុវត្ថិភាព ចរាចរណ៍ ដែលមានសម្តេច ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃជាប្រធាន អស់រយៈពេល១ខែ កន្លងមកនេះនគរ បាលចរាចរណ៍ ខេត្ត បន្ទាយ មានជ័យបានចុះអនុវត្ត កន្លងមកនោះបានរក ឃើញអ្នកដែលឆ្លើយ និងសំណួយក មួក មកពាក់ចំនួន៩,០៣៩នាក់ ក្នុងនោះអ្នកដែលទៅ ទិញមួកមកពាក់ ចំនួន២,១០៣នាក់ ។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាជាមួយ គ្នានោះដែរ ក្រោយពីធ្វើការអប់រំ ធ្វើកិច្ចសន្យាក្នុង រយៈពេល១ខែពេញ មកចាប់ពីពេលនេះទៅគឺ សមត្ថកិច្ចនគរបាលចរាចរណ៍ នឹងអនុវត្តការរឹត បន្តឹងផាកពិន័យតាម ច្បាប់ដែលបានកំណត់គឺ គ្មានការយោគយល់ជាដាច់ ខាតចំពោះអ្នកបើក យាន យន្តអត់ពាក់មួកសុវត្តិភាព ទាំងអ្នកជិះទាំងអ្នកបើក ព្រោះនេះគឺជាការតម្រូវ ឲ្យអ្នកបើក ម៉ូតូនិងអ្នករួម ដំណើរត្រូវតែពាក់ មួកសុវត្ថិភាព ។
លោកបានបញ្ជាក់ឲ្យដឹង ទៀតថាតាមពិតមួក សុវត្ថិភាពនៅទីផ្សារ មានលក់អាចរកទិញ បាន តែ ជីវិតរបស់បងប្អូននៅ ទីផ្សារមិនអាចរកទិញ បាននោះទេដូច្នេះស្នើ សុំឲ្យបងប្អូនពាក់មួក សុវត្ថិភាពទាំងអស់គ្នា ទាំងអ្នកបើកនិង អ្នករួមដំណើរ។
ហើយម៉ូតូ១ជិៈបានតែ២នាក់ បើ៣នាក់ គឺក្មេងម្នាក់ បើក្មេងនោះ គេអាយុ៣ឆ្នាំ ឡើងគឺត្រូវតែ មាន មួកសុវត្ថិភាពផងដែរ ។
លោកបន្តថាបើមិនចង់ ឲ្យនគរបាលចរាចរណ៍រំខាន ដំណើររបស់បងប្អូនគឺត្រូវ តែពាក់មួក សុវត្ថិភាព ដើម្បីការពារក្បាលពេល មានគ្រោះថ្នាក់ដួលបោកទៅនឹង ថ្នល់ជាតិនេះជាបណ្តាំ ចុងក្រោយរបស់ នគរបាលចរាចរណ៍ខេត្ត ៕