(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់ពិត ជាថ្លើមធំម៉ែនលួចលក់ គ្រឿងញៀនហើយ ពេល ដែលសមត្ថកិច្ចបង្ក្រាប ស្រាប់តែតដៃយកគ្រាប់ បែកបោកដាក់មត្ថកិច្ច សំណាងណាស់ តែមិនផ្ទុះ ត្រូវបានកម្លាំងនគរ បាលការិយាល័យជំនាញ ប្រឆាំងគ្រឿងញៀន ខេត្តនិងកម្លាំង នគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត នៃអធិការដ្ឋាននគរបាល ស្រុកថ្មពួកធ្វើការបង្ក្រាប បាន កាលពីវេលាម៉ោង២ រសៀលថ្ងៃទី២៥ខែ សីហាឆ្នាំ២០១៩ នៅក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាល ស្រុកថ្មពួក បានប្រាប់អ្នក យកព៍ត៍មានឲ្យ ដឹង ថាកម្លាំងនគរ បាលខាងលើ បានល្បាតនិងពួន ស្ទាក់នៅចំណុចគោក ចម្ការដំឡូងមី ខាង ជើងភូមិតាមាំង ឃុំគោករមៀត ស្រុកថ្មពួក បានប្រទះឃើញជន សង្ស័យម្នាក់ឈ្មោះ ផៅ គាំ ហៅគាំង ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិគោកព្រេច ឃុំគោករមៀត ជាមុខសញ្ញាចែក ចាយ គ្រឿងញៀនយ៉ាងសកម្ម ស្របពេលនោះនគរបាល បានឃាត់ខ្លួនហើយ បានឆែកឆេរលើខ្លួន និង កាបូបស្ពាយ រកឃើញថ្នាំញៀន ប្រភេទគ្រាប់ពណ៌ ក្រហមមានអក្សរ WY ចំនួន២០គ្រាប់ ម្ស៉ៅក្រាមពណ៌ សថ្លាចំនួន៤ថង កាំបិតមុខស្រួច ចំនួន១ កាំភ្លើងខ្លីកែច្នៃចំនួន១ដើម ទូរស័ព្ទ១ គ្រឿង និងម៉ូតូ១គ្រឿង ដែលជិៈធ្វើសកម្ម ភាពចែកចាយ។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាឈ្មោះ ជននេះមានក្នុងដីកា បង្គាប់ឲ្យនាំខ្លួន លេខ២០២ ដបន ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ របស់ចៅក្រមស៊ើបសួរ យាប់ មេត្តា សាលាដំបូងខេត្ត បន្ទាយមានជ័យ។
ក្រោយពីចាប់ខ្លួននិង ធ្វើការសាកសួរ ចម្លើយឈ្មោះ ផៅ គាំ ហៅគាំងមក កម្លាំងជំនាញ បាន បន្ត ស្រាវជ្រាវរកបក្សពួក ជាមេខ្លោងដើម្បី បន្តចាប់ខ្លួន ឈ្មោះស្វាត ឆាយ៉ា រស់នៅភូមិស្តៅ ឃុំគោករមៀត ស្រុកថ្មពួក តែត្រូវឈ្មោះនេះ បានព្យាយាមរត់កាត់ ស្រែខាងកើត ភូមិពេលស មត្ថកិច្ចដេញតាម ជនសង្ស័យបានដក គ្រាប់បែកដៃទាញកន្លះ បោកមកលើកម្លាំង សមត្ថកិច្ច តែសំណាងណាស់មិនផ្ទុះឱកាសនោះ កម្លាំងក៏ចាប់ឃាត់ឈ្មោះស្វាត ឆាយ៉ា បាននិង ដកហូត វត្ថុតាងថ្នាំញៀន ប្រភេទគ្រាប់ដែល មានអក្សរWYចំនួន ៣៨៤គ្រាប់ ពណ៌លឿងចំនួន៤គ្រាប់ ម្សៅសក្រាមពណ៌ស ថ្លាចំនួន១២ថងខ្នាត់ កណ្តាល១កញ្ចប់ទូរស័ព្ទ ដៃ២គ្រឿង ដាវសាំម៉ូរ៉ៃ១ ដើម។
នៅ ថ្ងៃទី២៦ខែសីហា ខាងមុខនេះ កម្លាំងជំនាញ ប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាន នគរបាលខេត្ត ត្រូវកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់បន្ត៕