(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាល ខេត្តកំពត បានអញ្ជើញចូលរួមក្នុង ពិធីប្រកាសចូលកាន់ មុខតំណែងអភិបាលរង នៃគណៈអភិបាល ខេត្តកំពត ចំនួន០២រូប ក្រោមអធិបតីភាព លោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
តាមអនុក្រឹត្យត្រូវបាន តែងតាំងលោក សេង សិរីបុត្រ និងលោក ភូ លិ ជាអភិបាលរងនៃ គណៈអភិបាលខេត្តកំពត។
នៅក្នុងអង្កពិធីនេះ មានមតិសំណេះ សំណាលក្នុងឱកាស នោះលោក ជាវ តាយ អភិបាលខេត្តកំពត បានផ្តាំផ្ញើរដល់លោក អភិបាលរងខេត្តដែល ទើបតែងតាំងថ្មី ទាំងពីររូប ត្រូវខិតខំប្រឹងប្រែង អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនតាម រយៈបទពិសោធន៍ របស់ខ្លួនពីមុនមក ដើម្បីបន្តចូលរួម ក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍រដ្ឋបាល ខេត្តរបស់យើងឲ្យកាន់ តែរីកចម្រើន និងទទួលបាន សមិទ្ធិផលថ្មីៗបន្ថែមទៀត ជាពិសេសត្រូវ រក្សាសាមគ្គីភាព ផ្ទៃក្នុងឲ្យបានល្អ។
សូមជម្រាបថា ពិធីប្រកាសចូលកាន់ មុខតំណែងអភិបាលរង ខេត្តកំពតនាពេលនេះ មានសមាសភាព អញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋ បាលសាលាខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត កងកំលាំងទាំង៣ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត សរុបប្រមាណ ២៥០នាក់។
ជាមួយគ្នានេះ បើយោងតាមអនុក្រិត្យ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ ក្នុងនោះត្រូវ បានសម្រេចផ្ទេរភារកិច្ច លោក ជឹង ផល្លា និងលោក សឹុម វុទ្ធា ពីអភិបាលរងខេត្តកំពត ឲ្យទៅបម្រើការងារនៅទីស្តីការក្រ សួងមហាផ្ទៃ និងសម្រេចតែងតាំង ជំនួស ដោយលោក សេង សិរីបុត្រ និងលោក ភូ លិ ជាអភិបាលរង ខេត្តកំពតវិញ៕ ដោយលោក សេង ណារិទ្ធ