(ខេត្តបន្ទាយមានជ័យ)៖ លោកតាវ័យចំណាស់ ម្នាក់បើកម៉ូតូឆ្លងថ្នល់ មិនជាតិមិនប្រយ័ត្ន ត្រូវ បានរថយន្តបុក ស្លាប់ភ្លាមៗនៅវេលា ម៉ោង៤ល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅលើ កំណាត់ផ្លូវជាតិលេខ៦ ក្នុងទីប្រជុំជន ត្រង់ចំណុចចន្លោះ បង្គោលលេខ ០៣០១-០៣០២ ស្ថិត ក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាជន រង គ្រោះ ដែលស្លាប់មានឈ្មោះ មិន សាវី ភេទប្រុស អាយុ៨១ឆ្នាំ នៅភូមិជប់ ឃុំជប់វារី ស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ឲ្យដឹង ទៀតថានៅមុន ពេលកើតហេតុ នោះលោក តា បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេរីចាស់ ធុនសេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមាន ជ័យ 1G.6751 តាមផ្លូវលំក្នុង ទិសខាងជើងទៅត្បូង ពេលបើកមក ដល់កន្លែងកើតហេតុ បាន បើកឡើងឆ្លងផ្លូវជាតិ លេខ៦មិនបានបាន មើលមុខក្រោយ ស្របពេលនោះ មានរថយន្ត ម៉ាក ហាយឡិនឌ័រ១គ្រឿង បានបើកក្នុងទិសដៅ ពីលិចទៅកើតក្នុង ល្បឿនលឿនបើកមក ដល់ក៏ បុកម៉ូតូចំពេញទំហឹង បណ្តាលឲ្យជនរង គ្រោះដួលខ្ទាតបោក ក្បាលទៅនឹងថ្នល់ ស្លាប់ភ្លាមៗ តែម្តង។
ក្រោយពីកើតហេតុហើយ សពជនរងគ្រោះ ត្រូវបានកម្លាំងនគរ បាលជំនាញចរាចរណ៍ បានប្រ គល់ជូនក្រុមគ្រួសារ យកទៅផ្ទះចាត់ចែង ធ្វើបុណ្យតាមប្រពៃណី។
នគរបាលក្រោយពី ធ្វើការវាស់វែងរួចរថយន្ត និងម៉ូតូសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុករង ចាំធ្វើការដោះស្រាយនៅ ពេលក្រោយ៕