(ខេត្តកំពត)៖កម្លាំងប្រឆាំងបទល្មើស គ្រឿងញៀននៃកងរាជ អាវុធហត្ថខេត្តកំពត សហការណ៍ ជាមួយកម្លាំង មូលដ្ឋានកងរាជ អាវុធហត្ថស្រុកឈូក ដឹកនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ ត្រី កែវ សុផល មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត បានចុះបង្ក្រាប ករណីរក្សាទុកនិង ចែក ចាយ គ្រឿងញៀនមួយកន្លែង និងឃាត់ខ្លួនជន សង្ស័យបានចំនួន២នាក់ កាលពីព្រឹកថ្ងៃទី២៥ ខែសិហាឆ្នាំ២០១៩ វេលាម៉ោង១១និង២៥នាទី នៅចំណុចភូមិជុំ គ្រៀលឃុំជុំគ្រៀល ស្រុក ឈូក ខេត្តកំពត។
លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពត បានប្រាប់អោយ ដឹងថាមុខសញ្ជាជន សង្ស័យចែកចាយគ្រឿង ញៀនទាំង២នាក់ដែល កម្លាំងរបស់ លោកឃាត់ បានទី១ឈ្មោះ ហុង ស៊ីថា ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរមានមុខ របរមិនពិតប្រាកដ រស់ នៅ ក្នុងភូមិឃុំកើតហេតុ ខាងលើជាមុខសញ្ញាចាស់ ដែលកម្លាំងកងរាជ អាវុធធ្លាប់ចាប់និងទើប ចេញពីពន្ធធានាគា ថ្មីនេះនិងទី២ឈ្មោះ សំបូរ យុទ្ធនៈភេទប្រុសអាយុ ២៧ឆ្នាំរស់នៅភូមិត្រពាំ ធំឃុំត្រពាំងធំស្រុក ទឹកឈូកខេត្តកំពត។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យកម្លាំងជំនាញ ដកហូតបានវត្ថុតាងរួមមាន ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀនប្រភេទ យ៉ាម៉ាទឹកកកចំនួន៥កញ្ចប់ ធំស្មើរនិង១៣កញ្ចប់តូច មានទំងន់៥ ២៩ .៣៩ក្រាមជញ្ជីងថ្លឹងគ្រឿង ញៀនចំនួន១គ្រឿង ថងសំរាប់ច្រកគ្រឿង ញៀនមួយចំនួន ទូរស័ព្ទដៃចំនួន១គ្រឿង និងម៉ូតូម៉ាកស៊ូមើអិចពណ៌ ក្រហមចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួម ទាំងវត្ថុតាងត្រូវបាន បញ្ជូនមកកាន់ទី បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តនិងសាកសួរ បន្តរព្រមទាំងកសាង សុំនុំរឿងបញ្ជូនទៅ កាន់តុលាការដើម្បី កាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕