(ភ្នំពេញ)៖ យោងតាមអា ខោផេកផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អះអាងថា នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះថា សម្ដេចលោកបានជួប ទូរស័ព្ទចរចា ដោយផ្ទាល់ជាមួយ និងនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីស៊ូលីត ដើម្បីឲ្យកងទ័ព នៃប្រ ទេសទាំងពីរ ដកចេញពីតំបន់ ព្រំដែនស្ថិតនៅមុំបី ហើយសម្ដេចអះអាង ទៀតថា រហូតមក ដល់ពេលនេះ ស្ថានភាពនៃកង ទ័ពនៃប្រទេសទាំងពីរ មិនមានភាព តានតឹងនោះទេ ផ្ទុយពីការ លើកឡើង ក៏ដូចជាសេចក្ដី រាយការណ៍មួយចំនួន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ យ៉ាងដូច្នេះថា «នៅព្រឹកមិញ វេលាម៉ោង៩ ខ្ញុំបាន ជួបផ្ទាល់ទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តី ឯកឧត្តម ថងលូន ស៊ីស៊ូលីត ដោយមាន ការចរចាល្អ និយាយជាមួយគ្នា ដោយរីករាយ ហើយសម្រេចឲ្យកងទ័ព នៃប្រទេសទាំង២ ដកចេញពីតំបន់ មុំបី ដែលមិនទាន់ដោះ ស្រាយចប់ និងបន្តជួបចរចាគ្នាទៀត ហើយរហូតមក ដល់ពេលនេះ មិន មានភាពតាន តឹងនោះទេ ដោយកងទ័ព របស់យើងទំាង២ នៅជាមួយគ្នា ស៊ីបាយជាមួយគ្នា ដូច្នេះសូមប្រជាពលរដ្ឋ របស់យើងទាំងអស់ កុំមានការបារម្ភឲ្យសោះ»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ ផងដែរថា នៅពេលពាក់កណ្ដាល ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ នាយករដ្ឋមន្ដ្រីឡាវ នឹងមកបំពេញ ទស្សនកិច្ចនៅប្រទេស កម្ពុជា ដើម្បីពិភាក្សា បន្ថែម ទៅលើបញ្ហាព្រំដែនដែល នៅសេសសល់ នេះទៀតផង។
ក្នុងរយៈពេលប៉ុន្មាន ថ្ងៃនេះមានការយល់ ច្រឡំមួយចំនួនរវាង កងទ័ពកម្ពុជា និងឡាវ ដែលនាំ ឱ្យមានការបញ្ជូន កម្លាំងទៅកាន់តំបន់ ព្រំដែននៅមុំ៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បន្ទាប់ពីមានការ យល់ច្រឡំបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានភ្ជាប់ ទូរស័ព្ទទៅកាន់ នាយក រដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត និងបានឈានទៅការ ចរចាដកកងទ័ព រៀងៗខ្លួន ចេញពីតំបន់ព្រំដែន ធ្វើឱ្យស្ថានការណ៍ នៅព្រំដែនបានត្រ ឡប់មកភាពប្រក្រតី ផងដែរ៕