(ខេត្តកណ្តាល)៖ ជនសង្ស័យ២នាក់ប្តី ប្រពន្ធត្រូវបានកម្លាំង ប្រឆាំងបទល្មើសគ្រឿងញៀន នៃ អធិការនគរបាលក្រុង តាខ្មៅសហកាណ៍ ជាមួយកម្លាំង ប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ធ្វើការឃាត់ខ្លួនពី បទជួញដូរ និងប្រើប្រាស់ គ្រឿងញៀនកាល ពីថ្ងៃទី២៤ខែ សីហាឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ចំណុចបន្ទប់ផ្ទះជួល មួយកន្លែងក្នុង ផ្សារកាច់ជ្រុងស្ថិត ក្នុងភូមិព្រែក សំរោង សង្កាត់តាខ្មៅក្រុង តាខ្មៅខេត្តកណ្តាល។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យ២នាក់ប្តី ប្រពន្ធនេះមានឈ្មោះវឿន វរៈ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរនិង ឈ្មោះ កុច ផលភេទ ស្រីអាយុ៣១ឆ្នាំ ជនជាតិខ្មែរត្រូវ ជាប្រពន្ធអ្នកទាំង ២មានមុខរបរ លក់ស្បែកជើង និងស្នាក់នៅក្នុង បន្ទប់ជួលកន្លែង កើតហេតុ ខាងលើ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យ២នាក់ ប្តីប្រពន្ធខាងលើ សមត្ថកិច្ចរឹមអូស បានវត្ថុតាងរួម ថ្នាំ ញៀន គ្រាប់ប្រភេទ យ៉ាម៉ាអក្សរ(WY) ចំនួន៨៧០គ្រាប់និង ម្ស៉ៅក្រាមពណ៌ សថ្លាសង្ស័យគ្រឿ ង ញៀនប្រភេទយ៉ាម៉ា ទឹកកកចំនួន២ កញ្ចប់ធំនិង៣កញ្ចប់ ទៀតមិនទាន់ធ្វើ តេស្តជញ្ជើញ សំ រាប់ ថ្លឹងគ្រឿងញៀន ចំនួន២តូច១ធំ១ ព្រមទាំងឧបករណ៍ សម្រាប់ប្រើប្រាស់ វេចខ្ចប់ថ្នាំញៀន មួយចំនួនទៀត និងម៉ូតូម៉ាកVIVA១១០ ពណ៌ក្រហម ផ្លាកលេខភ.ព 1BK-4154 មួយគ្រឿង ។
សមត្ថកិច្ចបានប្រាប់អោយដឹងទៀតថាករណីចុះបង្ក្រាបទីតាំងគ្រឿងញៀនខាងលើនេះគឺមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកប៉ុស្តិ៍រដ្ឋបាលតាខ្មៅហើយកម្លាំងប៉ុស្តិ៍ក៏បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅចុះទៅដល់កន្លែងកើតហេតុខាងលើនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅនិងកន្លែងតែម្តងនិងរឹបអូសបានគ្រឿងញៀនមួយចំនួនថែមទៀត។
បច្ចុច្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកអធិការរដ្ឋាននគរបាលក្រុងតាខ្មៅនិងសាកសួរបន្ថែមនិងកសាងសុំនុំរឿងបញ្ជូនទៅកាន់ស្នការរដ្ឋាននគរបាលខេត្តកណ្តាលដើម្បីចាត់ការបន្តរទៅតាមនិតិវិធីច្បាប់៕