(ប្រទេសថៃ)៖ ថ្មីៗនេះនៅចំណុចច្រក អន្តរជាតិខៅឌិនស្ថិត ក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃទល់មុខ នឹងច្រកអន្តរជាតិគីឡូ១៣ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងគឺភាគី ថៃ បាន ជួបប្រជុំគ្នាជា មួយនឹងក្រុមការងារ ជំនាញដែលពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយនូវ សារាចរណែ នាំរបស់ក្រសួងពាណិជ្ជ កម្មនៃព្រះរាជា ណាចក្រថៃ។
នៅក្នុងនោះដែរគេ សង្គេតឃើញវត្តមាន របស់លោកសុផាន់ អង់សែងគុណតំ ណាងដ៏ខ្ពង់ខ្ពស់ របស់ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម នៃប្រទេសថៃអ្នកស្រី ច័ន្ទ្រភិនសនសុំសុខ ប្រធានមន្ទីរពា ណិជ្ជ កម្មខេត្តស្រះកែវនិង កម្លាំងអន្តោប្រវេសន៍ ក្រុមបសុពេទ្យតម្រួត យោធា តាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា ថៃនិងអាជ្ញាធរ នៅក្នុងតំបន់។
នៅក្នុងកិច្ចពិភាក្សា ដើម្បីផ្សព្វផ្សាយសារាចរ នេះគឺគេបានលើកឡើង ថាបច្ចុប្បន្នដោយ សារ តែផលិតផលកសិកម្ម មានមេរោគច្រើនដូចជា « អាហ៊ិវ៉ាអាហ្រ្វិកា និងរោគបៃដាង » ម៉្យាង ទៀតដោយសារតែ កំណើនទិន្នផលកសិផល របស់ប្រជាពលរដ្ឋថៃ មានការកើនឡើងដែល អាច ប្រើប្រាស់គ្រប់គ្រាន់ នៅក្នុងស្រុក ទើបក្រសួងពាណិជ្ជ កម្មថៃសម្រេចមិន អនុញ្ញាត អោយនាំពោតចំណី សត្វចេញពីប្រទេស កម្ពុជាឆ្លងកាត់ព្រំដែន ចូលទៅកាន់ប្រទេស ថៃឡើយ ពិសេសគឺតាមច្រក ខៅឌិន ( គីឡូ ១៣ ) ចាប់ពីថ្ងៃទី ៣១ខែសីហាឆ្នាំ២០១៩នេះតទៅ ។
កម្លាំងជំនាញទាំងអស់ ត្រូវដាក់កម្លាំងត្រួតពិនិត្យ អោយបានហ្មត់ចត់នៅ ត្រង់ចំណុចច្រកអន្តរ ជាតិ ខៅឌិនបន្ទាប់ពីច្រកនេះ បានបើកសម្ពោធជាច្រក អន្តរជាតិចាប់ពីថ្ងៃទី ៣១ខែមីនាឆ្នាំ ២០១៨ កន្លងមកដែលជា ច្រកមួយផ្សារភ្ជាប់ រវាងខេត្តស្រះកែវនិង ខេត្តបាត់ដំបង ពិសេសត្រូវ យកចិត្តទុកដាក់ការពារ សុវត្ថិភាពដល់ប្រជាពល រដ្ឋនិងភ្ញៀវទេសចរណ៍ ដែលបច្ចុប្បន្នច្រក នេះអាចរកប្រាក់ ចំណូលទាំងការ នាំទំនិញចេញនិង ការនាំចូល សរុប ៣ ០០០ លានបាត ៕