(ខេត្តប៉ៃលិន)៖ ករណីគ្រោះថ្នាក់ ចរាចរណ៍ទាំងកណ្តាល អាធ្រាតបានកើតឡើង ដោយសារ អ្នកបើកបរម៉ូតូមួយ គ្រឿងខ្វះការប្រុងប្រយ័ត្ន បានបុកខឿនវិមាន ឯករាជ្យបណ្តាលអោយ ស្លាប់មួយម្នាក់ និងរបួសធ្ងន់មួយនាក់ ហេតុការដ៏រន្ធុតនេះ កើតឡើងកាលពី យប់ថ្ងៃទី២៥ខែសីហា ឆ្នាំ២០១៩វេលាម៉ោង ២២និង៤៥នាទី ស្ថិតនៅ ក្នុងភូមិវត្តសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាករណីគ្រោះ ថ្នាក់លើនេះគឺបង្ករឡើង ដោយពីបុរស២នាក់ បើកម៉ូតូទាំងស្រវឹងនិង មិនបានពាក់មួក សុវត្ថភាពក៏ជ្រុលទៅ បុកខឿនវិមានឯក រាជ្យបណ្តាល អោយស្លាប់ម្នាក់នៅនិង កន្លែងនិងម្នាក់ទៀតបាន រងរបួសធ្ងន់និងបាន បញ្ជូនសង្គ្រោះបន្ទាន់នៅ បន្ទីពេទ្យបង្អែក ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយ ដឹងទៀតថាជនរងគ្រោះ ទាំង២នាក់ទី១មានឈ្មោះ ឥត សុធារ៉ា ភេទ ប្រុសអាយុ២៥ឆ្នាំ មានទីលំនៅក្នុង ភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិនក្រុង ប៉ៃលិនខេត្ត ប៉ៃលិនបាន បើកម៉ូតូម៉ាកZomer X ពាក់ស្លាក់ លេខប៉ៃលិន 1B -5966 បានស្លាប់នៅនិង កន្លែងកើតហេតុ ទី២ឈ្មោះ ខន សុខហៀង ភេទប្រុសអាយុ២៧ឆ្នាំ មានទិលំនៅក្នុងភូមិ អូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិនខេត្តប៉ៃលិន បានរងរបួសធ្ងន់ ចំក្បាលត្រូវបាន បញ្ជូនទៅសង្គ្រោះ បន្ទាន់នៅបន្ទីរ ពេទ្យខេត្តបាត់ដំបង។
បច្ចុប្បន្នវត្ថុតាងត្រូវបាន កម្លាំងនគរបាលខេត្ត ប៉ៃលិនយកទៅ រក្សាទុកនៅការិយាល័យ នគរ បាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន ចំណែកជនរង គ្រោះដែលបានស្លាប់ បាត់បង់អាយុជីវិត ក្រោយពីបានពិនិត្យ រួចរាល់ហើយ ត្រូវបានកម្លាំងជំនាញ ចរាចរណ៍ យកទៅសាច់ ញាតិដល់គេហដ្ឋាន ដើម្បីធ្វើបុណ្យ តាមប្រពៃណី ៕