រថយន្ដដឹកដី១គ្រឿង ដាច់ហ្វាំងចូលផ្ទះ ប្រជាពលរដ្ឋ បណ្តាលអោយស្លាប់២នាក់ បង្ករឲ្យមាន ការភ្ញាក់ផ្អើលទាំង ព្រឹកនៅស្រុក កែវមណ្ឌលសីមា

(ខេត្តកោះកុង)៖ រថយន្តដឹកដីមួយគ្រឿង ដាច់ហ្វ្រាំងបុករះផ្ទះ ប្រជាពលរដ្ឋ ប្រមាណ៥ខ្នងស្ទើរ ខូចចខាតស្ទើរ ទាំងស្រុងនិង មានអ្នករងគ្រោះ ចំនួន៣នាក់បាន ស្លាប់និងរងរបួស ធ្ងន់ហេតុ ការដ៏ រន្ធុតនេះកើតឡើង កាលពីព្រឹកថ្ងៃ ទី២៥ខែសីហាឆ្នាំ ២០១៩វេលាម៉ោង ០៨និង០០នាទី ស្ថិតនៅចំណុចភូមិ ចាំយាមឃុំប៉ាក់ខ្លង ស្រុកកែវបណ្ឌលសីមា ខេត្តកោះកុង។

លោកវរសេនីយ៍ឯក ជា សារិន អធិការ ស្រុកកែវមណ្ឌលសីមា បានប្រាប់អោយដឹង ថាករណី គ្រោះ ថ្នាក់ចរាចរណ៍ ខាងលើនេះបង្ករ ឡើងដោយរថយន្ត ដឹកដីមួយគ្រឿង បើកបរ ដោយ ឈ្មោះ អន សុខនី ភេទប្រុស អាយុ៣០ឆ្នាំ។

លោក អធិកាបានអោយដឹង ទៀតថាមូលហេតុគឺ បណ្តាលមកពីរថយន្ត ដឹកដីចុះចំណោទ ដាច់ ហ្វ្រាំង និងបានបុករះផ្ទះ ប្រជាពលរដ្ឋចំនួន៥ខ្ន ងរងការខូចខាត ស្ទើរទាំងស្រុងនិង ម៉ូតូចំនួន ៤ គ្រឿងព្រមទាំងមានមនុស្ស ៣នាក់បានរងគ្រោះ ស្លាប់២នាក់នៅនិង កន្លែង ១នាក់ទៀតបាន រងរបួសធ្ងន់។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថាជន រងគ្រោះទាំង៣នាក់ ទី១ឈ្មោះស៊ន សុខា ភេទស្រី អាយុ៣៨ឆ្នាំ បានស្លាប់ខណៈពេលបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យ ទី២ឈ្មោះចាន់ សេង ភេទប្រុស អាយុជាង 2ឆ្នាំ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុនិង ទី៣អ្នកបើក រថយន្ត បង្ករឈ្មោះ អន សុខនី ភេទប្រុស អាយុ៣០ឆ្នាំ បានរងរបួសធ្ងន់។

សូមបញ្ជាក់ផងដែរ ថាជនរងគ្រោះទាំងពីរ នាក់ដែលបានស្លាប់បាត់ បង់អាយុជីវិតក្នុងករណី គ្រោះថ្នាក់ខាងលើនេះ ជាម្តាយនិងកូន រស់នៅក្នុងចំណុចភូមិ ឃុំកើតហេតុខាង លើផងដែរ។

បច្ចុប្បន្ន ករណីគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ កម្លាំងជំនាញបាន ស្ទូចរថយន្តនិង ម៉ូតូយក មករក្សា ទុកនៅអធិការ រដ្ឋាននគបាល ស្រុកមណ្ឌលសីមា ដើម្បីរង់ចាំធ្វើការដោះ ស្រាយនៅ ពេលក្រោយ ចំណែកសពជន រងគ្រោះក្រោយពីបាន ពិនិត្យរួចរាល់ហើយ កម្លាំងជំនាញក៏បាន ប្រគល់ទៅអោយ សាច់ញាតិដើម្បីយក ទៅធ្វើបុណ្យតាម ប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *