(ខេត្តស្ទឹងត្រែង)៖ កាលពីព្រឹកថ្ងៃទី២៧ សីហាឆ្នាំ២០១៩នៅ សាលាវិទ្យាល័យហ៊ុនសែន ស្ទឹងត្រែង បានបើកកម្មវិធីវេទិការ ប្រជុំផ្សព្វផ្សាយពិគ្រោះ យោបល់របស់ក្រុម ប្រឹក្សាក្រុងក្រោម អធិបតីភាព អភិបាលក្រុង ស្ទឹងត្រែង លោក សាយ កុសល់ និង លោក លឺទិត ប្រធានក្រុមប្រឹក្សា ក្រុង យោធិន ចូលនិវត្តន៏ មេភូមិ មេឃុំ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋជា ច្រើននាក់។
នៅក្នុងកម្មវិធី នោះអភិបាលក្រុង ស្ទឹងត្រែងបានឡើង ធ្វើរបាយការណ៏សង្ខេប របស់រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ សម្រាប់ឆមាសទី ១ឆ្នាំ២០១៩ព្រម ទាំងអោយអ្នកចូល រួមទាំងអស់មានឱកាស ចែករំលែក គំនិតយោបល់ ហើយបើករណីអ្នក ចូលរួមមានសំនួរឬចង់ មានមតិយោបល់ អាចលើក ដៃឡើងឬអាច សរសេរជាក្រដាស់ រួចដាក់ចូលក្នុងប្រអប់ នៅមុខវេទិកា។
ថ្លែងនៅក្នុងវេទិការ អភិបាលក្រុង ស្ទឹងត្រែងលោក សាយកុសល់ បានបកស្រាយ ចំពោះសំនួរ ចម្លើយ សេវាសាធារណៈ ដែលមានសំនួរ សំខាន់ៗមួយចំនួន ហើយសំនួរ និងសំណូមពរដែល មិន ទាន់បានឆ្លើយនិងត្រូវឆ្លើយ នៅក្នុងវេទិកាសាធារណៈ របស់ក្រុមប្រឹក្សាថ្ងៃទី២៩ សីហាខាងមុខ នេះ។
លោកសាយកុសល់ បានលើកយកសំនួ ដែលពាក់ព័ន្ធនិងបញ្ហា នេសាទខុសច្បាប់ និងការបិទ នេ សាទនារដូវត្រី ពងនិងបញ្ហាសម្រាម នៅក្នុងក្រុងស្ទឹងត្រែង និងកងកម្លាំង ប្រជាការពារ ដែលជា កម្លាំងមូលដ្ឋានអាច ជួយអន្តរាគមន៏លឿន ជាងកម្លាំងសមត្ថកិច្ច ផ្សេងៗ មកឆ្លើយពន្យល់ ជូនប្រ ជាពលរដ្ឋ។
គួរបញ្ជាក់ថាដំណើរការ នៃកម្មវិធីប្រជុំវេទិការ សាធារណៈផ្សព្វផ្សាយ ពិគ្រោះយោបល់ របស់ក្រុម ប្រឹក្សាក្រុង ស្ថិតនៅសាលាវិទ្យាល័យ ហ៊ុនសែនស្ទឹងត្រែង មាន៣ប្រធាន បទគឺ១.ការងារ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ២.ការផ្តល់សេវារដ្ឋបាល សាធារណៈនិង ៣.ការគ្រប់សណល់ សម្រាមនៅ ទីប្រជុំជន។ ដោយលោក ឡុងកាន់សំនៀង