(ខេត្តកណ្តាល)៖ បុរសជនជាតិវៀតណាម ម្នាក់សម្រេចដុតផ្ទះ ខ្លួនឯងចោលព្រោះតែ ខឹងប្រពន្ធងប់និង ល្បែងស៊ីងមិនចូលផ្ទះ ហេតុការណ៍ដ៏ភ្ញាក់ ផ្អើលនេះកើតឡើងកាល ពីព្រលប់ថ្ងៃ ទី២៥ខែសីហាឆ្នាំ ២០១៩វេលាម៉ោង១៧ និង០០នាទីស្ថិតក្នុង ភូមិស្លែងដីដុះឃុំព្រែក តាទែនស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនរង គ្រោះមានឈ្មោះ មៀង ធីចាង ភេទស្រីអាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅរស់នៅ ក្នុងភូមិឃុំកើតហេតុ ខាងលើចំណែកជន បង្ករមាន ឈ្មោះ ង្វៀង យ៉ាំងយ៉ែរ ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិវៀតណាម ត្រូវជាប្តីជនរងគ្រោះ មានមុខរបរនេសាទត្រី មានទីលំនៅក្នុងភូមិ ឃុំកើតហេតខាងលើ រស់នៅជាមួយគ្នា ផ្ទះដែលខូច ខាតសាងសង់អំពីឈើ ជាផ្ទះបែបលើទឹក ជញ្ជាំងក្តាប្រក់ស័ង្កសី មានទំហំ៥ម៉ែត្រគុណ និង៧ម៉ែត្ររងការ ខូចខាតទាំងស្រុង។
សមត្ថកិច្ចបានអោយដឹង ទៀតថាមុនពេលកើតហេតុ ជនសង្ស័យបានទិញ ស្រាថ្នាំចំនួន ១លីត្រកន្លះផឹកជា មួយអ្នកភូមិចំនួន០២ នាក់ទៀតមានឈ្មោះ ប្រុសនិងឈ្មោះ យីមភេទស្រី ពេល
ផឹកអស់ស្រាជន សង្ស័យបានទៅ ទិញស្រាថ្នាំចំនួនកន្លះ លីត្រថែមទៀតរួចហើយដើ រទៅលើផ្ទះ របស់ខ្លួនដែលស្ថិត នៅក្នុងទន្លេពេល ទៅដល់ផ្ទះមិនឃើញ ប្រពន្ធនៅផ្ទះហើយក៏ដើរ ទៅ ផឹកស្រាបន្តរទៀត ក្រោយពីផឹកស្រវឹងខ្លាំង ជនសង្ស័យ នឹកឃើញខឹងនិង ប្រពន្ធខ្លួនមិន សូវមកដេកផ្ទះនិង ឧស្សាហ៍ទៅលេងបៀរទៀត ក្នុងខណះ នោះបានកើត មានកំហឹងនិងបានយក
ដែកកេស អុជជក់បារីនិងបោះ កន្ទុយបារីទៅលើវាំង ននបណ្តាលឲ្យរាល ឆាបឆេះដល់ជញ្ជាំង ផ្ទះធ្វើឲ្យឆេះខូចខាតអស់ ទាំងស្រុងតែម្តង។
ក្រោយពីទទួលបាន សេចក្តីរាយការណ៍ មានករណីឆេះ ផ្ទះនៅចំណុច ខាងកម្លាំងអធិការ រដ្ឋាននគរបាល ស្រុកពញាឮ បានសហការ ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋាលព្រែកតាទែន បានចុះអន្តរាគមន៍ ជួយពន្លត់និងឃាត់ ខ្លួនជនសង្ស័យបញ្ជូនមក កាន់អធិការដ្ឋាន ដើម្បីសាកសួរនិង ចាត់ការបន្តរទៅ តាមនិតិវិធីច្បាប់។
បញ្ជាក់ផងដែរថា ករណីខាងលើ នេះប្រពន្ធ សុំមិនប្ដឹងជនសង្ស័យ ឡើយហើយសំណូមពរ ឲ្យអប់រំប្ដីនៅ ត្រឹមថ្នាក់ស្រុក បានហើយ៕