(ខេត្តកំពង់ចាម)៖ ផ្លូវប្រវែង១២គិឡូ ម៉ែត្រត្រូវបានបើកការ រដ្ឋានអោយសាងសង់ ហើយក្រោម វត្តមានឯក ឧត្តមហ៊ុន ម៉ានិត នាយករង ខុទ្ទការល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជានិងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាមដោយមាន ការចូលរួមពី មន្រ្ដីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រើនយ៉ាងច្រើន កោះកកាលពីព្រឹក ថ្ងៃទី២៥ខែសីហាឆ្នាំ ២០១៩ស្ថិតក្នុងឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
ផ្លូវត្រូវបានជួស ជុលឡើងវិញនេះ គឺត្រូវបានស្ថាបនា ដោយក្រាលកៅស៊ូរ មានប្រវែង១២ គីឡូម៉ែត្រចាប់ ពីផ្លូវជាតិលេខ ៧១ ស្ថិតភូមិតាអុង ឆ្ពោះទៅភូមិសំព័រ ក្នុងឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្រោយបន្ទាប់ពី ពិធីបើកការដ្ឋាន បានបញ្ចប់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានបន្តដឹក នាំមន្រ្តីជំនាញ អញ្ជើញចុះមកពិនិត្យមើលទី តាំងច្រាំងបាក់ ស្ថិតនៅក្នុងស្រុកស្ទឹង ត្រង់ផងដែរ៕