(ខេត្តបន្ទាយមានជ័យ)៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយបានកើត ឡើងរវាងរថយន្តបើក ទៅ បុកគោយន្តកន្ត្រៃពី ក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើក គោយន្តស្លាប់នៅនិង កន្លែង ភ្លាមៗនៅវេលា ម៉ោង៥ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៩ នៅលើកំណាត់ផ្លូវ ជាតិលេខ៦ ក្រៅទី ប្រជុំជន ត្រង់ចំណុចចន្លោះ បង្គោលខ្សែភ្លើង លេខ០១៤៦-០១៤៧ ស្ថិត នៅលើគល់ ស្ពានច្រេសខាង លិចក្នុងភូមិសាស្ត្រ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
មេបញ្ជាការកង រាជអាវុធហត្ថស្រុក ព្រះនេត្រព្រះបាន ប្រាប់អ្នកយកព៍ត័មាន ឲ្យដឹងថានៅមុន ពេលកើតហេតុ នោះមានគោយន្ត កន្ត្រៃមួយគ្រឿងម៉ាក KUBOTA RT 140 ពណ៌ក្រហម មានសណ្តោង រ៉ឺម៉ក់ដែក បើកដោយឈ្មោះសឿត ម៉ាប់ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិដូនល្វា ឃុំចាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប បានបើកក្នុង ទិសដៅពីកើត ទៅលិចពេលបើក មកដល់ ចំណុចកើតហេតុខាង លើស្រាប់តែមាន រថយន្តមួយគ្រឿង មិនស្គាល់អត្តសញ្ញាន បានបើក ទិស ខាង កើតមកលិចស្រប ទិសគ្នាក្នុងល្បឿន លើនដោយពុំមាន ការប្រុងប្រយ័ត្នក្នុង ការបើក លុះបើកមកដល់ចំណុច គោយន្តក៏បុកគោយន្ត កន្ត្រៃពីក្រោយពេញ ទំហឹងបណ្តាយឲ្យអ្នក បើក គោយន្តកន្ត្រៃស្លាប់ នៅនិងកន្លែងចំណែក អ្នកបើករថយន្តបាន បើករត់គេចខ្លួន បាត់ពីកន្លែង កើត ហេតុ។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាក្រោយពី កើតហេតុហើយអ្នក ស្លាប់ត្រូវបានសមត្ថកិច្ច ប្រគល់ សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅ ផ្ទះតាមប្រពៃណីចំណែក គោយន្តកន្ត្រៃ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅ អធិការចំណែក រថយន្តសមត្ថកិច្ច កំពង់ស្វែងតាមចាប់ យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕