(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៩ នៅមន្ទីរសុខាភិបាល ខេត្តកំពត មានបើកសិក្ខាស្តី ពីការត្រួតពិនិត្យ តាមដាននិងការ ការពារជំងឺគ្រុនឈាម ដោយសិក្ខាសាលា នេះប្រព្រឹត្តទៅ ក្រោមអធិបតីយភាព លោកសាស្រ្តាចារ្យ យី ស៊ុនណារ៉ា ប្រធាននៃអនុ គណៈកម្មការគ្លីនិកប្រយុទ្ធ ជំងឺគ្រុនឈាម និងជាអនុរដ្ឋលេខា ធិការក្រសួង សុខាភិបាល និងមានការអញ្ជើញ ចូលរួមជាកិត្តិយស ពីលោក វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខា ភិបាលខេត្តកំពត លោកសាស្ត្រា តឹក លីវណ្ណារ៉ា ប្រធានផ្នែក អាគារ”ឃ”នៃ មន្ទីរពេទ្យគន្ធបុប្ផា (ភ្នំពេញ) លោកសាស្រ្តា ចារ្យ អ៊ុង សុផល នាយករងមន្ទីរពេទ្យ កុមារជាតិ លោកវេជ្ជបណ្ឌិត សុខា តំណាង កម្មវិធីជាតិគ្រុនឈាម លោកវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយក ដ្ឋានមន្ទីរពេទ្យ។
តាមរបាយការណ៍ របស់លោកវេជ្ជ បណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរ សុខាភិបាលខេត្ត កំពត បានឲ្យដឹងថា ការបណ្តុះបណ្តាល វិជ្ជាជីវៈដល់ក្រុមគ្រូ ពេទ្យផ្នែកជំងឺគ្រុន ឈាមកន្លងមកយើង ឃើញថាលទ្ធផល ដែលយើងទទួលបាន ប្រកបដោយ ប្រសិទ្ធភាព ទាំងសេវាឯកជន ទាំងសេវារដ្ឋ ដោយក្នុងនោះ យើងបានទទួលផលវិជ្ជមាន ទាំងសងខាង ហើយការទទួល សេវានេះប្រកប ដោយគុណភាព ដែលបានកាត់បន្ថយ បាននូវអត្រាស្លាប់ របស់កុមារ ក៏ដូចជាប្រជាពលរដ្ឋ ទាក់ទងនឹង ជំងឺគ្រុនឈាម។
នេះជាផលប្រយោជន៍ ដ៏ធំធេងសម្រាប់ផ្តល់ ជូនសង្គមជាតិយើង គឺទទួលបានសេវា មួយប្រកប ដោយការពេញចិត្ត ពេញថ្លើមដោយអាច ទទួលយកបានទាំស្រុង។
ផលមួយទៀតគឺបានមក លើមន្ត្រីសុខាភិបាល ទាំងអស់ មិនរាប់ទាំងមន្ត្រីសេវា រដ្ឋឬសេវាឯកជនទេ។
ចំពោះផលដែល ទទួលបានគឺជាស្នាដៃ ជាកិតិ្តយស ជាបច្ចេកទេស ជាបទពិសោធន៍ ជាប្រាក់រង្វាន់ ដែលស្រប ទៅតាមច្បាប់ ស្របទៅតាមនីតិវិធី ដែលរដ្ឋកំណត់ឲ្យ។
លោកប្រធានមន្ទីរ សុខាភិបាល ក៏បានជំរុញដល់ មន្ត្រីសុខាភិបាល ទាំងអស់ សូមកុំយកតួនាទី របស់ខ្លួនទៅអនុវត្ត ប្រាសចាកពីក្រម សីលធម៌ វិជ្ជាជីវៈ មិនមែនធ្វើជំនួញ ហើយការព្យាបាល ត្រូវមានបទពិសោធន៍ ប្រកបដោយវិជ្ជាជីវៈ ប្រកាន់ភ្ជាប់នូវក្រម សីកធម៌ឲ្យសក្តិសម ជាគ្រូពេទ្យបម្រើវេសា ជូនប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់។
ក្នុងឱកាសបើក សិក្ខាសាលា លោកសាស្ត្រាចារ្យ យី ស៊ុនណារ៉ា អនុរដ្ឋលេខា ធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ការបើកវគ្គបណ្តុះ បណ្តាលថ្នាក់តំបន់នេះ គឺមានការចូលរួម ពីក្រុមគ្រូពេទ្យផ្នែកជំងឺគ្រុន ឈាមដែលមកពី កំពត តាកែវ កោះកុង និងកែប ដើម្បីស្វែងយល់ កាន់តែច្បាស់នូវ ប្រភេទជំងឺគ្រុមឈាម ដែលជានិច្ចកាលជំងឺ នេះបានរីករាលដាល មកលើកុមារនិង មនុស្សចាស់ ស្ទើទូទាំងប្រទេស។
លោកបានបន្ថែមទៀតថា បន្ទាប់ពីមានផ្ទុះ ករណីជំងឺគ្រុមឈាម ក្រសួងសុខាភិបាល បានយក ចិត្តទុកដាក់ខ្លាំង ដោយក្រសួងបាន និងកំពុងជំរុញដល់មន្ទីរ សុខាភិបាលទូទាំង ប្រទេសឲ្យយក ចិត្តទុកដាក់ខ្ពស់ ដើម្បីរកវិធាន ការទប់ស្កាត់ បង្ការ និងព្យាបាលដោយ គ្រូពេទ្យជំនាញ ជូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន។
លើសពីនេះលោក យី ស៊ុនណារ៉ា ក៏បានជំរុញដល់ មន្ត្រីបម្រើសេវាសុខាភិ បាលទាំងសេវារដ្ឋ ទាំងសេវាឯកជន ត្រូវផ្តោតការយក ចិត្តទុកដាក់ខ្ពស់ចំពោះ ការព្យាបាលជំងឺគ្រុន ឈាមជូន ប្រជាពលរដ្ឋ ហើយការផ្តល់សេវា ក៏ត្រូវការចាំបាច់នូវ ជំនាញ វិជ្ជាជីវៈ ប្រកបដោយក្រម សីលធម៌ជាគ្រូពេទ្យ។
ក្រោយពីថ្លែង បើកសិក្ខា សាលារួចមក គណៈអធិបតីទាំងអស់ ក៏បានអញ្ជើញចុះ ទៅពិនិត្យ មើលកុមារមាន ជំងឺគ្រុនឈាម ដែលកំពុងសំរាកព្យា បាលនៅអគារ ពេទ្យកុមារ នៃមន្ទីរពេទ្យ បង្អែកខេត្តកំពត៕ ដោយលោក សេង ណារិទ្ធ