(ខេត្តកំពត)៖ ស្ត្រីតែងខ្លួនដូចប្រុស ម្នាក់ត្រូវសមត្ថកិច្ច ចងក្រងឯកសារ បញ្ជូនទៅកាន់សាលា ដំបូងខេត្តកំពត នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ពាក់ព័ន្ធបទឆបោកដាក់ថ្នាំសណ្តំ យក ទ្រព្យ សម្បតិ្តអ្នកដទៃដែល មានតម្លៃជាង១ពាន់ដុល្លារ។
យោងតាមឯកសារ របស់សមត្ថកិច្ច ខេត្តកំពតបាន ឲ្យដឹងថា ជនសង្ស័យ ជាស្ត្រីតែងខ្លួនដូច ប្រុសខាងលើមាន ឈ្មោះ លី មិនហ៊ួរ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកម្មករឡនំបុ័ង នៅសូសូ គីរីវង្ស ចំណុចរង្វង់មូល គួរស្រូវ ផ្លូវជាតិលេខ២ ត្រូវជាប់ចោទពីបទ ឆបោកយកទ្រព្យ សម្បតិ្ត អ្នកដទៃ ដែលមានតម្លៃសរុប ជាងមួយពាន់ដុល្លារ អាមេរិក ដោយការឃាត់ ខ្លួននេះខណៈ ពេល ម្ចាស់ទ្រព្យសម្បតិ្ត ឈ្មោះ ថុល ស្រីអូន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មការិនី រោងចក្រ នៅបិទត្រាង មកដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរ បាលរដ្ឋបាល ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។
លុះរំលងបាន៣ថ្ងៃ គឺនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩និង ៣០នាទីព្រឹក ទើប សមត្ថកិច្ចស្រាវ ជ្រាវតាមឃាត់ខ្លួន មកសាកសួរ រួចធ្វើកំណត់ ហេតុដើម្បីបញ្ជូន ទៅកាន់សាលា ដំបូងខេត្តកំពត ចាត់ការតាម នីតិវិធីច្បាប់។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នារីសង្ស័យឈ្មោះ លី មិនហ៊ួរ ខាង លើ បានឆបោកយក ទ្រព្យសម្បតិ្តរបស់នារី កម្មការនីរោងចក្រឈ្មោះ ថុល ស្រីអូន នៅចំណុច ភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត រួចគេចខ្លួនបាត់។
ចំពោះសម្ភារៈដែល ត្រូវបាត់បង់រួមមាន ខ្សែកប្លាទីន មានតម្លៃ ១.០០០.០០០៛ ខ្សែកប្លា ទីន២ ខ្សែទៀត តម្លៃ ៦៤០.០០០៛ ចិញ្ចៀនមាស១វង់ (១ជី) តម្លៃ៧០០.០០០៛ ចិញ្ចៀនប្លាទីន ១វង់ ទម្ងន់១ ជី តម្លៃ៣០០.០០០៛ ខ្សែជើង មួយខ្សែ តម្លៃ១.០០០.០០០៛ លុយផ្ទាល់ខ្លួន ចំនួន ៨០.០០០៛ ព្រមទាំងទូរស័ព្ទដៃម៉ាក Oppo A7មួយគ្រឿងផងដែរ លុះមានពាក្យបណ្តឹង សមត្ថ កិច្ចក៏តាមស្រាវ ជ្រាវរហូតក្របួច បានយកមកចាត់ការ តាមនីតិវិធីតែម្តង៕ ដោយលោក សេង ណារិទ្ធ