(ខេត្តព្រះវិហារ)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកជាំក្សាន្តសហការ ជាមួយ កម្លាំង នគរបាលប៉ុស្តិ៍រដ្ឋ បាលកន្តួតធ្វើការឃាត់ ពីបទករណីរំលោភ សេពសន្ថវៈលើ អនិតិជន បន្ទាប់ពីបានទទួល ពាក្យបណ្តឹងពីម្តាយ ជនរងគ្រោះការ ឃាត់ខ្លួនជនសង្ស័យ នេះធ្វើឡើង កាល ពីរសៀលថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៩ស្ថិត នៅក្នុងភូមិអន្លង់ វែងឃុំកន្តួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ មិន ភារៈ ភេទប្រុសអាយុ៣៥ឆ្នាំ ជា ឪ ពុកចុងក្មេង រងគ្រោះមានមុខ របរជាកសិករចំណែក កុមារីរងគ្រោះ មានអាយុ៩ឆ្នាំបច្ចុប្បន្ន ជាសិស្សអ្នកទាំង២ រស់នៅក្នុងអន្លង់ វែងឃុំកន្លួតស្រុក ជាំក្សាន្តខេត្ត ព្រះវិហារ។
បើយោងតាម របាយការណ៍ សមត្ថកិច្ចបានអោយ ដឹងថាមុនពេលកើត ហេតុកុមារីរងគ្រោះ កំពុងលេងនៅមុខផ្ទះ ស្របពេលនោះ ផងដែរឪពុកចុង ដែលកំពុងធ្វើការ ងារនៅក្រោយផ្ទះ ក៏បានស្រែកហៅ ក្មេងស្រីរងគ្រោះ ឱ្យទៅជួបហើយ ក៏បានធ្វើសកម្មភាព ចាប់រំលោភទៅ ក្មេងរងគ្រោះតែម្តង រហូតបណ្តាលអោយ មានឈាមដក់ជោគ នៅលើស្មៅ ចំណុចកន្លែង កើត ហេតុតេម្តង។
ចំណែកម្តាយជន រងគ្រោះបាន ឃើញអាការៈកូនស្រី មានសភាពស្លេក ស្លាំង ក៍នាំកូនស្រី ទៅ មន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ នៅពេលនោះកូនស្រីរបស់គាត់ បាននិយាយ ប្រាប់គាត់ជា ម្តាយ ពី សកម្មភាព ដែលឪពុកចុងបាន ចាប់ខ្លួនរំលោភ។
បន្ទាប់ពីម្តាយក្មេង ស្រីរងគ្រោះបានដឹង រឿងបែបនេះក៏បាន មកប្តឹងសមត្ថកិច្ច ភ្លាមៗ ហើយ ឈាន ទៅដល់ការឃាត់ខ្លួនជន សង្ស័យជាឪពុកចុងបាន តែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យត្រូវ បានកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ ចាត់ការបន្ត តាមច្បាប់៕