(ខេត្តបន្ទាយមានជ័យ)៖ ពលករខ្មែរចំនួន៨៥នាក់ ត្រូវបានដោះលែងអោយ មានសេរីភាពវិញ ហើយ និងបានបញ្ចូនអោយ ត្រឡប់មកកម្ពុជាវិញតាម ច្រកទ្វរអន្តរជាតិ ប៉ោយប៉ែតកាលពីរ សៀល ថ្ងៃ២៨ខែសីហាឆ្នាំ២០១៩ វេលាម៉ោង១៦និង៥០នាទី បន្ទាប់ពីពលករខ្មែរទាំងនេះ បានឆ្លងដែនខុសច្បាប់ តាមច្រកល្បៀងនិងត្រូវបាន តំរួតថៃចាប់និងយកទៅ ឃុំខ្លួនអស់រយៈ ពេល ៤ខែ៣ថ្ងៃក្នុង ប្រទេសថៃ។
ពលករខ្មែរម្នាក់ក្នុង ចំណោម៨៥នាក់បាន ប្រាប់អោយដឹងថាពួក គេបានចាកចេញពី ប្រទេស កម្ពុជាទៅធ្វើការនៅ ប្រទេសថៃតាំងពីថ្ងៃ ទី២៥ខែមេសារឆ្នាំ២០១៩ តាមរយៈមេខ្យល់នាំ ចេញ តាមច្រករបៀងចំការ គរស្ថិតក្នុងភូមិចំការ គរឃុំចំការគរស្រុក ស្វាយចេកខេត្ត បន្ទាយ មានជ័យ។
ពលករខ្មែរដ៏ដែលនោះ បានបន្តរទៀតថាពួកគាត់ ត្រូវបានមេខ្យល់នាំមកដល់ ព្រំដែនថៃក្នុងទឹក ដីថៃក្រុមមេខ្យល់បាន អោយពួកគាត់ឡើងជិៈ តាមរថយន្តហុកឡរកង់៦ ក្នុងពេលកំពង់ធ្វើ ដំ ណើ រមកដល់ចំណុចណង ចកប្រទេសថៃជិតទីក្រុងបាងកកជួប និងសមត្ថកិច្ចថៃ ចាប់តែម្តង ហើក្រោយ ពីសត្ថកិច្ចថៃចាប់ខ្លួ នពួកគាត់ត្រូវបានបញ្ជូន ទៅឃុំខ្លួននៅ២ទីតាំង ផ្សេងគ្នាអ្នកខ្លះ ត្រូវឃុំខ្លួននៅចំណុច (ដនមឿង)និងខ្លះទៀត ត្រូវឃុំនៅ(សួនភ្លូ) ហើយកាល២ខែ មុនពលករ មួយក្រុម ចំនួន៦១នាក់គេបញ្ជូនមក ដាក់ឃុំនៅស្រុក អារញ្ញខេត្តស្រះ កែវជិតព្រំដែន កម្ពុជា ផងដែរ។
ពលករខ្មែរទាំងនោះ បាននិយាយថាពួកខ្លួនត្រូវគេ យកថ្លៃជូនផ្លូវខ្លះអស់ ២០០០បាតអ្នកខ្លះ ទៀតអស់ ១៥០០បាត តែអ្វីដែលធ្វើឲ្យពួក គាត់សោកស្តាយនោះ គឺមិនទាន់ដល់គោល ដៅ ផងក៏ ត្រូវតម្រួតថៃចាប់ហើយ ជាប់ឃុំទៀត គិតពីរថ្ងៃចាប់មកដល់ ថ្ងៃនេះរយៈពេល 4ខែ3ថ្ងៃ ហើយ។
ប្រភពពីមន្ត្រីច្រកទ្វាអន្តរជាតិប៉ោយប៉ែតបានអោយដឹងថាក្រុមពលករខ្មែរទាំងអស់នេះត្រូវបាននាំទៅកាន់ការិយាល័យទំនងព្រំដែនកម្ពុជាថៃផងដែរ។
លោកអោក សំណុក នាយរងការិយាល័យ ប្រឆាំងការជួញដូរ មនុស្សនិងការពា រអនីតិជនបាន ប្រាប់អ្នកយក ព័ត៌មានយើងតាមទូរស័ព្ទ ថាក្រោយសាកសួរពលករ ទាំងនេះដើម្បីរក មូលហេតុ ខាងលោកនិងមន្ត្រី របស់ក្រសួងសង្គមកិច្ច និងរៀបចំរថយន្ត ជូនពលករខ្មែរទាំងនេះ ទៅដល់ ភូមិកំណើតរៀងខ្លួន។
ជុំវិញករណីខាងលើ នេះមហាជនសង្ឃឹម ថាសមត្ថកិច្ចកម្ពុជា និងធ្វើការ ស្រាវជ្រាវរកមុខមេ ខ្យល់ពាក់ព័ន្ធក្នុង ការនាំមនុស្សឆ្លង ដែនខុសច្បាប់ ដើម្បីដាក់ទោស ព្រោះមានពលករ ជាសាក្សីស្រាប់ ហើយក៏មានពលករ រងគ្រោះច្រើនណាស់ ផងដែរដោយសារ ក្រុមពួកមេខ្យល់ ទាំងនេះ៕