(ភ្នំពេញ)៖ កម្មការីនីម្នាក់ត្រូវបាន ស្ត្រីម្ចាស់ហាង ច័ន្ទ សាឡន ប្រើហឹង្សារ យកកន្ត្រៃធ្វើកញ្ចក ចាក់បណ្តាលអោយ រងរបួសនិងឈាម ស្រោចពេញខ្លួន ហេតុការដ៏ភ្ញាក់ផ្អើល នេះកើតឡើង កាល ពីយប់ថ្ងៃទី២៨ខែ សីហាឆ្នាំ២០១៩ វេលាម៉ោង២៣និង ២០នាទីស្ថិត នៅខាងក្រោយ ផ្សារវិនមីង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ចាន់ ថា មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅក្រោយផ្សារវិនមីង ភូមិត្រ ពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកជនបង្ក ឈ្មោះ ឡុញ ចន្នី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរជាងអ៊ុតសក់ ម្ចាស់ហាង ច័ន្ទ សាឡន ស្នាក់នៅ ក្រោយផ្សារវិនមីង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីជន រងគ្រោះបានឲ្យដឹងថា កន្លងមករូបខ្លួន ធ្លាប់ធ្វើការនៅ កន្លែងកើត ហេតុរួច ក៍បាន ឈប់តាំងពីយូ ណាស់មកហើយ ហើយពេល កន្លងមកក៏ធ្លាប់ ទាក់ទងគ្នាតាមទូរស័ព្វ តែមិនដែលចុះ សម្រុងគ្នានោះទេ ដោយសារ ម្ចាស់ហាងហៅ មកធ្វើការវិញ តែនាងមិនព្រម។
ជនរងគ្រោះបានបន្តថា រហូតមកដល់ ថ្ងៃកើតហេតុ រូបនាងបានដើរកាត់ កន្លែងជនបង្ក ពេលនោះ ម្ចាស់ហាង បានហៅជនរង គ្រោះឲ្យចូលក្នុងរួច និយាយគ្នាក៏ទាក់ពាក្យ សម្តីគ្នា ទើប ជនបង្កម្ចាស់ហាង បានទះកំភ្លៀង ជនរងគ្រោះ រួចយកកន្រ្តៃ មកចាក់បណ្តាល ឲ្យរងរបួស ជា ច្រើនកន្លែង ក៏មានការតដៃ គ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួស ទាំងសងខាង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះ ទៅដល់ចំណុចកើត ហេតុ និងឃាត់ខ្លួន នាំយកទៅ ប៉ុស្តិ៍នគរបាល ដើម្បីចាត់ការ តាមច្បាប់ ៕