(ភ្នំពេញ)៖ ជនជាតិចិនប្រមាណ ១៥០នាក់ត្រូវបាន អជ្ញាធរកម្ពុជាបណ្តេញ ចេញពីប្រទេស និង បញ្ជូនត្រឡប់ទៅ ប្រទេចិនវិញកាលពី ព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ ២០១៩នៅអាយានដ្ឋាន អន្តរជាតិភ្នំពេញបន្ទាប់ ពីកម្លាំងនគរបាល នាយកដ្ឋានអន្តោរ ប្រវេសន៍ប្រឆាំងភេរវកម្ម និង ឧក្រិ ដ្ឋកម្មឆ្លងដែន និងនាយកដ្ឋាន ប្រឆាំងបទល្មើស ល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាន នគរ បាលជាតិបាន ធ្វើការឃាត់ខ្លួននា ពេលកន្លងមកពាក់ ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធ ទូរ គមនាគមន៍ (VOIP)។
នគរបាលអន្តោ ប្រវេសន៍បានឲ្យដឹងថា ជនជាតិចិនទាំង ១៥០នាក់នេះមាន ស្រី ១២នាក់ ត្រូវបានកម្លាំង នគរបាលនាយក ដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងនាយកដ្ឋាន ប្រឆាំងបទល្មើសល្បែង ពាណិជ្ជកម្មនៃអគ្គ ស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩ ចំនួន ១៨នាក់ នៅខេត្តកំពង់ស្ពឺ និងបង្ក្រាបកាល ពីថ្ងៃទី១៥ ខែ សី ហា ឆ្នាំ២០១៩ ចំនួន ១៣២នាក់ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាម ប្រ ព័ន្ធទូរគមនាគមន៍ (VOIP) ហើយបានសហ ការបញ្ជូនមក អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីធ្វើការបណ្តេញ ចេញថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ តាម យន្តហោះពិសេស របស់ក្រសួង សន្តិសុខសាធារណៈ នៃសាធារណរដ្ឋ ប្រជាមានិតចិន តាមអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដើម្បីយកទៅ អនុវត្តតាមច្បាប់ នៅប្រទេសចិន៕