ជនសង្ស័យ ២នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរក្សា ទុកនិងប្រើប្រាស់ គ្រឿងញៀន

(ខេត្តបាត់ដំបង)៖ កម្លាំនគរបាលប្រឆាំបទ ល្មើសគ្រឿងញៀននៃ អធិការស្រុកសំឡូត សហការ ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍តាសាញ់បានចុះ បង្គ្រាបករណីគ្រឿង ញៀនមួយកន្លែងនិង ឃាត់ ខ្លួន ជនសង្ស័យបាន ចំនួន២នាក់កាល ពីព្រលប់ថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៩វេ លាម៉ោង១៩ និង៣០នាទីនៅ ចំណុចក្រុមទី១៥ ស្ថិតភូមិអូរទន្ទឹង ឃុំតាសាញ់ស្រុក សំឡូតខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបាន ទី១ឈ្មោះ មឿន រក្សា ភេទ ប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ ស្រែជីពៅ ឃុំមានជ័យ ស្រុក សំឡូតខេត្តបាត់ ដំបងទី២ ឈ្មោះភី តុងតុង ភេទ ប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិអូរ ទន្ទឹងឃុំ តា សាញ ស្រុកសំឡូត ខេត្តបាត់ដំបងនិង ទី៣ឈ្មោះស៊ុយ សុន ហៅ( ប៉ែល) ភេទ ប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិអូរតាទៀក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួនជន សង្ស័យកម្លាំងជំនាញ រឹបអូសបានវត្ថុតាងរួម មានម្សៅក្រាមពណ៌ស ថ្លា សង្ស័យគ្រឿងញៀន ប្រភេទយ៉ាម៉ាទឹកក ច្រកកូនថងសរុបមាន ចំនួន២១កញ្ចប់តូចៗ ទូរស័ព្ទ ដៃចំនួន១គ្រឿង ម៉ូតូសេរីចាស់ចំនួន ១គ្រឿងនរងថង់សំរាប់ ច្រកគ្រឿងញៀន មួនចំនួនទៀត។

បច្ចុប្បន្នជន សង្ស័យរួមទាំង វត្ថុតាងត្រូវបានកម្លាំង ជំនាញនៃអធិការនគរ បាលស្រុកសំឡូត កសាងសំណុំរឿងទៅ កាន់ស្នងការនគរបាល ខេត្តបាត់ដំបងដើម្បីបញ្ជូន មកកាន់សាលាដំបូង ខេត្ត បាត់ដំបងចាត់ ការទៅតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *