(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ខែមស្នងការ នគរបាលខេត្តបន្ទាយមាន ជ័យ បានដាក់បទបញ្ជាដល់ កំលាំងនគរបាលចរាចរណ៍ ទូទាំងខេត្តបន្ទាយមានជ័យ បន្តចុះ សហការជាមួយ យុវជនកាកបាតក្រហម ចុះធ្វើការផ្សព្វផ្សាយ ដល់មន្ត្រី ប្រជាពលរដ្ឋរស់ នៅ ក្នុងខេត្តបន្ទាយមានជ័យ ឲ្យធ្វើការពាក់ មួកសុវត្ថិភាពជាប្រចាំ ទោះជិះទៅទីជិតឆ្ងាយ ក៏ដោយ ដើម្បីកាត់បន្ថយការ ប៉ះទង្កិចជាមួយវត្ថុរឹង ដែលនាំឲ្យការបាត់បង់ ជីវិតរបួសធ្ងន់នៅព្រឹក ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៩នេះជាសវាង ថ្ងៃសាន្តឪវាទចូលមក ដល់មិនអាចអត់អោន ឲ្យជន ណា មិនពាក់មួកសុវត្តិភាព ត្រូវតែផាកពិន័យដាច់ ខាតទោះបីជាជននោះ កូនអ្នកធំប៉ុណ្ណា ក៏ដោយ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បាន ប្រាប់អ្នកយកព៍ត័មាន ឲ្យដឹងថាក្រោយ ពីនិត្យនិងចុះ អប់រំណែនាំចំពោះ អ្នកបើកម៉ូតូនិងអ្នក រួមដំណើរ មិនបានពាក់ មួកសុវត្ថិភាព កន្លងមកដោយ អនុវត្តតាមការណែ នាំរបស់គណៈកម្មា ធិការជាតិត្រួតពិនិត្យ សុវត្ថិភាពចរាចរណ៍ ដែលមាន សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃជាប្រធាន អស់រយៈ ពេល១ខែកន្លងមក នេះនគរបាល ចរាចរណ៍ខេត្ត បន្ទាយមានជ័យ បានចុះអនុវត្តកន្លង មក នោះ បានរកឃើញអ្នក ដែលឆ្លើយនិង សំណួយកមួកមក ពាក់ចំនួន៩,០៣៩ នាក់ក្នុងនោះ អ្នកដែល ទៅទិញមួកមក ពាក់ចំនួន២,១០៣នាក់ ។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាជាមួយ គ្នានោះដែរ ក្រោយពីធ្វើការអប់រំ ធ្វើកិច្ចសន្យាក្នុង រយៈ ពេល១ខែពេញមកចាប់ ពីពេលនេះទៅគឺសមត្ថកិច្ច នគរបាលចរាចរណ៍នឹង អនុវត្តការរឹតបណ្តឹង ផាកពិន័យតាមច្បាប់ ដែលបានកំណត់គឺគ្មាន ការយោគយល់ជាដាច់ ខាត ចំពោះអ្នកបើកយានយន្ត អត់ពាក់មួកសុវត្តិភាព ទាំងអ្នកជិះទាំងអ្នកបើក ព្រោះនេះគឺជាការ តម្រូវ ឲ្យអ្នកបើកម៉ូតូនិងអ្នក រួមដំណើរត្រូវតែពាក់ មួកសុវត្ថិភាពជាដាច់ខាត ។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាតាមពិតមួក សុវត្ថិភាពបើយើងពាក់មួក ទាំងអស់គ្នាទាំងអ្នក បើក និងអ្នករួមដំណើរ អាចការពារជីវិតអ្នក បានមួយចំនួនធំ ហើយម៉ូតូ១ជិៈ បានតែត្រឹមតែ ២នាក់ បើ៣នាក់ គឺក្មេងម្នាក់ បើក្មេងនោះ គេអាយុ៣ឆ្នាំឡើង គឺត្រូវតែមានមួកសុវត្ថិភាព ផងដែរ ។
លោកបន្តថាបើមិនចង់ ឲ្យនគរបាលចរាចរណ៍ រំខានដំណើររបស់បងប្អូន គឺត្រូវតែពាក់មួកសុវត្ថិ ភាព ដើម្បីការពារក្បាល ពេលមានគ្រោះថ្នាក់ ដួលបោកទៅនឹងថ្នល់ ចុងក្រោយរបស់ នគរ បាលចរាចរណ៍ខេត្ត ៕