(ខេត្តរតនគិរី)៖ នៅព្រឹកថ្ងៃទី១០ខែ កក្កដាឆ្នាំ២០១៩ វេលាម៉ោង០៨និង ០០នាទីកម្លាំង គរបាលជំនាញ ប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការ រដ្ឋានគរបាលខេត្តរតនគីរី ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី នូវ ដារា ស្នងការរងទទួលផែន ការងារប្រឆាំងបទល្មើស និងមានការសម្របសម្រួស និតិវិធីដោយលោក ណង អ៊ូ ព្រះរាជអាជ្ញារង អមសាលា ដំបូងខេត្តបាន ចុះអនុវត្តន៍ដីការ ឆែកឆេរផ្ទះឈ្មួញ ឈើមួយកន្លែង ស្ថិតក្នុងភូមិប៉ុង ឃុំប៉ុងស្រុកវើន សៃខេត្តរតនគីរី។
សមត្ថកិច្ចបានប្រាប់ អ្នកយកព័ត៌មាន យើងអោយដឹងថា យោងតាមការអនុវត្តន៍ ដីកាចុះឆែកឆេរ រកឈើខុសច្បាប់ ផ្ទះម្នាស់ឈ្មោះ ស៊ីង ប៊ុនស៊ី ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិឡាវមាន ទីលំនៅក្នុងភូមិប៉ុង ឃុំប៉ុងស្រុងវើនសៃ ខេត្តរតនគីរី។
សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថា ដោយអនុវត្តន៍តាមដីការ កម្លាំងជំនាញរកឃើញ និងដកហូតបានរួមមាន រយន្តមួយគ្រឿងម៉ាក កូរ៉េព័ណខៀវពាក់ ស្លាក់លេខភ្នំពេញ ២C-៤២២៨និង ឈើខុសច្បាប់ប្រភេទ ឈើធ្នុងចំនួន១០៨ ដុំផងដែរ។
បច្ចុប្បន្នឈើនិង រថយន្តបានដឹកជញ្ជូន មករក្សាទុកបណ្តេះ អាសន្ននៅអធិកាដ្ឋាន នគរបាលស្រុកវើនសៃ ដើម្បីរងចាំប្រគល់ជូន សមត្ថកិច្ចរដ្ឋបាលព្រៃ ឈើចាត់ការបន្ត តាមនិតិវិធីច្បាប់៕